កីឡា

មន្ត្រី គ្រូបង្វឹក និងកីឡាករ ៣ នាក់ចូលរួមមហាសន្និបាត និងការប្រកួតកីឡាអត្តពលកម្ម ជើងឯកពិភពលោកនៅជប៉ុន

ភ្នំពេញ ៖ សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តបានបញ្ជូនមន្ត្រី គ្រូបង្វឹក និងកីឡាករចំនួន ៣ នាក់ដើម្បីចូលរួមមហាសន្និបាត និងសន្និបាតសហព័ន្ធអត្តពលកម្មពិភពលោកលើកទី៥ “The 5st World Athletics Congress and Convention” និងការប្រកួត World Athletics Championships និងការប្រកួត ដែលនឹ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសជប៉ុន។

លោក បូរ ពុធរាត្រី គ្រូបង្វឹកក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងថា សហព័ន្ធបញ្ជូនមន្ត្រី គ្រូបង្វឹក និងកីឡាករចំនួន ៣ នាក់ ចូលរួមមហាសន្និបាត និងសន្និបាតសហព័ន្ធអត្តពលកម្មពិភពលោកលើកទី៥ “The 5st World Athletics Congr ess and Convention” និងការប្រកួតកីឡាអត្តពលកម្មជើងឯកពិភពលោក “World Athletics Championships” នៅប្រទេសជប៉ុន រួមមានលោក ប៉ែន វុទ្ធី ប្រធានគណៈប្រតិភូ និងជាអនុប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត លោក បូរ ពុធរាត្រី គ្រូបង្វឹកក្រុមជម្រើសជាតិ និងកីឡាករជម្រើសជាតិ ទត សាលីន ។

លោកអគ្គលេខាធិការបានបន្តថា លោក ប៉ែន វុទ្ធី ប្រធានគណៈប្រតិភូ និងជាអនុប្រធានសហព័ន្ធនឹងចូលរួមមហាសន្និបាត និងសន្និបាតសហព័ន្ធអត្តពលកម្មពិភពលោក លើកទី៥ ចំណែករូបលោក និងកីឡាករចូលរួមការប្រកួតកីឡា អត្តពលកម្មជើងឯកពិភពលោក “World Athletics Championships”។ កីឡាករជម្រើសជាតិ ទត សាលីន ប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ ម៉ែត្រ៕
ដោយ៖លី ភីលីព

Most Popular

To Top