កីឡា

Harry Kane ដឹកនាំតោកំណាចអង់គ្លេស ផ្តួលអេស្ប៉ាញ ៣-២ ដណ្តើមយកចំណាត់ថ្នាក់កំពូលតារាងយ៉ាងរំភើប

បរទេស៖ ក្រុមជម្រើសជាតិអង់គ្លេស ទទួលបានជ័យជម្នះយ៉ាងរំភើបក្នុងលទ្ធផល ៣-២ លើក្រុមអេស្ប៉ាញ នៅកីឡដ្ឋាន Riyadh Air Metropolitano ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ១ ក្នុងពូល A3 នៃពានរង្វាន់ Nations League។ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Harry Kane, Ezri Konsa និង Ben White បានជួយឱ្យអង់គ្លេសនាំមុខយ៉ាងដាច់ មុនពេលទប់ទល់នឹងការវាយបកនៅចុងម៉ោងពីសំណាក់ម្ចាស់ផ្ទះអេស្ប៉ាញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ​ក្រុមជម្រើសជាតិអង់គ្លេសបានបង្ហាញពីយុទ្ធសាស្ត្រលេងយ៉ាងមានប្រសិទ្ធភាព ដើម្បីយកឈ្នះលើអេស្ប៉ាញក្នុងការប្រកួតដ៏ជក់ចិត្តដែលមានគ្រាប់បាល់រហូតដល់ទៅ ៥គ្រាប់ នៅកីឡដ្ឋាន…

បរទេស៖ ក្រុមជម្រើសជាតិអង់គ្លេស ទទួលបានជ័យជម្នះយ៉ាងរំភើបក្នុងលទ្ធផល ៣-២ លើក្រុមអេស្ប៉ាញ នៅកីឡដ្ឋាន Riyadh Air Metropolitano ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ១ ក្នុងពូល A3 នៃពានរង្វាន់ Nations League។ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Harry Kane, Ezri Konsa និង Ben White បានជួយឱ្យអង់គ្លេសនាំមុខយ៉ាងដាច់ មុនពេលទប់ទល់នឹងការវាយបកនៅចុងម៉ោងពីសំណាក់ម្ចាស់ផ្ទះអេស្ប៉ាញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​ក្រុមជម្រើសជាតិអង់គ្លេសបានបង្ហាញពីយុទ្ធសាស្ត្រលេងយ៉ាងមានប្រសិទ្ធភាព ដើម្បីយកឈ្នះលើអេស្ប៉ាញក្នុងការប្រកួតដ៏ជក់ចិត្តដែលមានគ្រាប់បាល់រហូតដល់ទៅ ៥គ្រាប់ នៅកីឡដ្ឋាន Riyadh Air Metropolitano។ ទោះបីជាបណ្តោយឱ្យក្រុមរបស់លោក Luis de la Fuente គ្រប់គ្រងបាល់រហូតដល់ ៦៤% ក៏ដោយ ក៏ក្រុមតោកំណាចអង់គ្លេស (Three Lions) បានបង្ហាញភាពមុតស្រួចយ៉ាងខ្លាំងក្នុងការរៀបចំការវាយបក និងការលេងបាល់ពិន័យ (set-piece)។ ការទាត់បាល់ប៉េណាល់ទីយ៉ាងល្អឥតខ្ចោះរបស់កីឡាករ Kane នៅមុនពេលបញ្ចប់តង់ទី១ បានបើកឆាកសម្រាប់អង់គ្លេស មុនពេលពួកគេបន្ថែមគ្រាប់បាល់ ២គ្រាប់ជាប់ៗគ្នាយ៉ាងរហ័សនៅដើមតង់ទី២ ដែលធ្វើឱ្យម្ចាស់ផ្ទះស្រឡាំងកាំង និងបានបញ្ចប់កំណត់ត្រាមិនដែលចាញ់ដ៏យូររបស់អេស្ប៉ាញ។

​ភាពរឹងមាំនៃតំបន់ការពាររបស់ក្រុមលោក Thomas Tuchel ត្រូវបានសាកល្បងយ៉ាងខ្លាំងនៅចុងម៉ោង ខណៈដែលអេស្ប៉ាញបានព្យាយាមវាយបកយ៉ាងស្វិតស្វាញ តាមរយៈកីឡាករ Mikel Oyarzabal និង Nico Williams។

ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពរបស់អង់គ្លេសក្នុងការប្រែក្លាយឱកាសស៊ុតចំគោលដៅ ៣ដង ក្នុងចំណោមឱកាសស៊ុត ៥ដង ឱ្យទៅជាគ្រាប់បាល់ គឺជាចំណុចសំខាន់ដែលធ្វើឱ្យមានភាពខុសគ្នាក្នុងការប្រកួតនេះ។

​លទ្ធផលនេះបានជួយឱ្យអង់គ្លេសវ៉ាដាច់អេស្ប៉ាញ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងពូល ៣ (Group A3) ដែលនេះជាការបង្ហាញពីទម្រង់លេងជាក់ស្តែងដ៏ល្អមួយ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់ផ្សេងៗនាពេលខាងមុខ ក្រោមការដឹកនាំរបស់លោក Tuchel។

ប្រែសម្រួល៖ គីរី

Most Popular

To Top