បច្ចេកវិទ្យា

ក្រុមហ៊ុន​ SpaceX អាចនឹងដាក់ពង្រាយ ផ្កាយរណប ចំនួន​ ១លានគ្រឿង​ បង្កើតជាមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងទីអវកាស

វ៉ាស៊ីនតោន៖​ រ​ដ្ឋបាលរបស់លោក ត្រាំ បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX របស់លោក អេឡុន ម៉ាស ដាក់ពង្រាយផ្កាយរណប ចំនួនមួយលានគ្រឿង។ ក្រុមហ៊ុននេះបានលើកឡើងថា ផ្កាយរណបទាំងនោះ នឹងបង្កើតជាមជ្ឈមណ្ឌលទិន្នន័យនៅក្នុងទីអវកាស ខណៈដែលរដ្ឋាភិបាល នានាកំពុងស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីគាំទ្រដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ គណៈកម្មការទំនាក់ទំនង សហព័ន្ធសហរដ្ឋអាមេរិក (FCC) បានកោតសរសើរចំពោះការអនុញ្ញាតនេះ ដោយចាត់ទុកថា​ វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ លើកដំបូង ក្នុងបរិបទនៃការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI)។ ស្ថាប័ននេះបានបញ្ជាក់ថា «ម៉ូឌុលកុំព្យូទ័រក្នុងគន្លងផែនដី» ចំនួនមួយលានគ្រឿង របស់ក្រុមហ៊ុន SpaceX ដែលបង្កើតបានជាបណ្តុំ មជ្ឈមណ្ឌលទិន្នន័យមួយហៅថា «Starmind» នឹងធ្វើការដំណើរការទិន្នន័យយ៉ាងច្រើនសន្ធឹកសន្ធាប់…

វ៉ាស៊ីនតោន៖​ រ​ដ្ឋបាលរបស់លោក ត្រាំ បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX របស់លោក អេឡុន ម៉ាស ដាក់ពង្រាយផ្កាយរណប ចំនួនមួយលានគ្រឿង។ ក្រុមហ៊ុននេះបានលើកឡើងថា ផ្កាយរណបទាំងនោះ នឹងបង្កើតជាមជ្ឈមណ្ឌលទិន្នន័យនៅក្នុងទីអវកាស ខណៈដែលរដ្ឋាភិបាល នានាកំពុងស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីគាំទ្រដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

គណៈកម្មការទំនាក់ទំនង សហព័ន្ធសហរដ្ឋអាមេរិក (FCC) បានកោតសរសើរចំពោះការអនុញ្ញាតនេះ ដោយចាត់ទុកថា​ វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ លើកដំបូង ក្នុងបរិបទនៃការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI)។

ស្ថាប័ននេះបានបញ្ជាក់ថា «ម៉ូឌុលកុំព្យូទ័រក្នុងគន្លងផែនដី» ចំនួនមួយលានគ្រឿង របស់ក្រុមហ៊ុន SpaceX ដែលបង្កើតបានជាបណ្តុំ មជ្ឈមណ្ឌលទិន្នន័យមួយហៅថា «Starmind» នឹងធ្វើការដំណើរការទិន្នន័យយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកមកប្រើប្រាស់នៅលើផែនដី។

លោក Brendan Carr ប្រធាន FCC ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិក​ កំពុងដឹកនាំពិភពលោកឆ្ពោះទៅរកយុគសម័យនៃបញ្ញាដ៏ខ្ពង់ខ្ពស់បំផុត (super intelligence)»។ លោកបានបន្ថែមថា វិធានការកាលពីថ្ងៃពុធនេះ «បានបើកផ្លូវទៅកាន់ព្រំដែនថ្មីដ៏ក្លាហានមួយ»។

នៅក្នុងលិខិតអនុញ្ញាត ដ៏លម្អិតមួយដែលចេញផ្សាយដោយ FCC បានចែងថា ក្រុមហ៊ុន SpaceX តម្រូវឱ្យដាក់ពង្រាយ «ស្ថានីយអវកាស ដែលបានអនុញ្ញាត» យ៉ាងហោចណាស់មួយកន្លែង ត្រឹមឆ្នាំ ២០៣៣ ហើយបន្ទាប់មកត្រូវបន្តបន្ថែមចំនួនជាបន្តបន្ទាប់រហូតដល់ឆ្នាំ ២០៤០​ ហើយក្រោយមកលោក Elon Musk ក៏បានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តនេះ តាមរយៈបណ្តាញសង្គម៕

Most Popular

To Top