កីឡា

កម្មវិធី អប់រំគុណតម្លៃអូឡាំពិកបន្តបញ្ជ្រាបការផ្សព្វផ្សាយ ដល់សិស្សានុសិស្សវិទ្យាល័យទ័ពស្រូវ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សានុសិស្សវិទ្យាល័យទ័ពស្រូវ ២០០នាក់ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយបានផ្សព្វផ្សាយពីកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងប្រវត្តិនៃកីឡាអូឡាំពិក ក៏ដូចជាការចូលរួមលេងកីឡាក្រោមយុទ្ធនាការ «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រចាំជីវិត» ដើម្បីឆ្ពោះព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ លោក កែវ ឌន នាយករងវិទ្យាល័យទ័ពស្រូវបានបង្ហាញក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចុះមកវិទ្យាល័យរបស់លោក ដើម្បីផ្សព្វផ្សាយនូវកម្មវិធី អប់រំគុណតម្លៃអូឡាំពិក ជូនដល់សិស្សានុសិស្សប្រមាណ ២០០នាក់ និងឧបត្ថម្ភសម្ភារៈកីឡាមួយចំនួន។ តាមរយៈកម្មវិធីនេះបានជួយឱ្យសិស្សានុសិស្សនានាបានឈ្វេងយល់អំពីអត្ថន័យនៃគុណតម្លៃអូឡាំពិក ការប្រកួតកីឡា។ នាយករងវិទ្យាល័យរូបនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំ NOCC និងក្រុមការងារចុះផ្សព្វផ្សាយផ្ទាល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យពួកគាត់បានយល់ដឹងពីគុណតម្លៃកីឡា…

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សានុសិស្សវិទ្យាល័យទ័ពស្រូវ ២០០នាក់ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយបានផ្សព្វផ្សាយពីកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងប្រវត្តិនៃកីឡាអូឡាំពិក ក៏ដូចជាការចូលរួមលេងកីឡាក្រោមយុទ្ធនាការ «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រចាំជីវិត» ដើម្បីឆ្ពោះព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

លោក កែវ ឌន នាយករងវិទ្យាល័យទ័ពស្រូវបានបង្ហាញក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចុះមកវិទ្យាល័យរបស់លោក ដើម្បីផ្សព្វផ្សាយនូវកម្មវិធី អប់រំគុណតម្លៃអូឡាំពិក ជូនដល់សិស្សានុសិស្សប្រមាណ ២០០នាក់ និងឧបត្ថម្ភសម្ភារៈកីឡាមួយចំនួន។ តាមរយៈកម្មវិធីនេះបានជួយឱ្យសិស្សានុសិស្សនានាបានឈ្វេងយល់អំពីអត្ថន័យនៃគុណតម្លៃអូឡាំពិក ការប្រកួតកីឡា។ នាយករងវិទ្យាល័យរូបនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំ NOCC និងក្រុមការងារចុះផ្សព្វផ្សាយផ្ទាល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យពួកគាត់បានយល់ដឹងពីគុណតម្លៃកីឡា ដើម្បីឱ្យពួកគាត់បន្តចែករំលែកផ្សព្វផ្សាយដល់អ្នកផ្សេងៗទៀត ក្នុងន័យជួយជ្រោមជ្រែងឱ្យវិស័យកីឡាកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។

លោក កែវ ឌន បានរំលេចថា ក្រោយទទួលបានបញ្ជ្រាបផ្សព្វផ្សាយនៃកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យទ័ពស្រូវបានយល់ដឹងអំពីអត្ថប្រយោជន៍នៃកីឡា ក៏ដូចជាអត្ថន័យនៃស្មារតីកីឡា ចលនាអូឡាំពិក រួមទាំងយុទ្ធនាការផ្សព្វផ្សាយនូវ «យុវជនម្នាក់លេងកីឡា១ប្រភេទប្រចាំជីវិត»។ ជាមួយគ្នានេះ ក្រុមការងារផ្សព្វផ្សាយ NOCC ក៏បានផ្សព្វផ្សាយយុទ្ធនាការត្រៀមឆ្ពោះរបស់កម្ពុជា ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ផងដែរ។ ក្នុងនាមគណៈគ្រប់គ្រងវិទ្យាល័យ លោកលើកឡើងថា វិទ្យាល័យទ័ពស្រូវក៏តែងតែបំផុសស្មារតីសិស្សានុសិស្សចូលរួមលេងកីឡាជាប្រចាំ ហើយក៏មានប្រភេទកីឡាជាច្រើនត្រូវបានបញ្ជូនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានាជាមួយនឹងការទទួលបានលទ្ធផលល្អៗជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះ លោក សោម សុទ្ធរិទ្ធិពង្ស គ្រូឧទ្ទេសប្រចាំកម្មវិធីអប់រំ គុណតម្លៃអូឡាំពិក និងជាមន្ត្រី NOCC លើកឡើងថា ការចុះផ្សព្វផ្សាយ «អប់រំគុណតម្លៃអូឡាំពិក» នៅវិទ្យាល័យទ័ពស្រូវនៃខេត្តកំពង់ឆ្នាំង នាពេលនេះ គឺជាវិទ្យាល័យទី៩ហើយ ដែល NOCC បានចុះផ្សព្វផ្សាយនៅតាមវិទ្យាល័យនានា នៅក្នុងបណ្តាខេត្តជាច្រើនជាបន្តបន្ទាប់។ លោកថា លោកបានបញ្ជ្រាបការផ្សព្វផ្សាយគុណតម្លៃ ទស្សនៈនៃចលនាអូឡាំពិកអន្តរជាតិដល់សិស្សានុសិស្ស ក៏ដូចជាដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកសង្កេតឃើញថា សិស្សានុសិស្សពិតជាមានចំណាប់អារម្មណ៍ខ្ពស់ ក្នុងការសិក្សាអំពីគុណតម្លៃរបស់ចលនាអូឡាំពិក ក៏ដូចជាប្រវត្តិនៃការប្រកួតកីឡាអូឡាំពិក ដែលមានតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ននេះ។ សិស្សានុសិស្សបានឈ្វេងយល់អំពីខ្លឹមសារនៃការចែករម្លែកបានច្រើន ក៏ដូចជាបានចូលរួមឆ្លើយនឹងសំនួរជុំវិញកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នាពេលនេះបានល្អផងងដែរ៕

Most Popular

To Top