ខ្សែបម្រើ Kevin De Bruyne បានឈ្នះពានរង្វាន់កីឡាករល្អ ជាងគេនៅអង់គ្លេស ក្រោយពីទទួលបានការគាំទ្រ ច្រើនជាង Sadio Mane និង Virgil van Dijk ។
កីឡាកររបស់ក្រុម Man City ខាងលើនេះ រដូវកាលមុនរកគ្រាប់ បាល់បាន១៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម បាន២០គ្រាប់ ជួយក្រុមឱ្យបានលេខ២ ។ ការបង្ហាញទម្រង់លេងល្អនេះដែរ ក៏បានជួយឱ្យរូបគេឈ្នះ ពានរង្វាន់កីឡាករឆ្នើមជាងគេ នៅអង់គ្លេសរដូវកាលមុននេះផងដែរ ដោយទទួល បានពិន្ទុលើស Mane និង Van Dijk ដែលជួយក្រុម Liverpool លើកពានទៅទៀត។
សម្រាប់ការលេង នៅជម្រើសជាតិវិញ De Bruyne ក៏ធ្វើបានល្អច្រើនដែរ។ ជាក់ស្ដែងនៅយប់មិញនេះ រូបគេបានបញ្ជូនបាល់ឱ្យមិត្តរួម ក្រុមបាន២គ្រាប់ ជួយក្រុមជម្រើសជាតិបែលហ្សិកយកឈ្នះលើក្រុមអ៊ីស្លង់ ក្នុងលទ្ធផល ៥-១ ឯណោះក្នុងពានរង្វាន់ UEFA Nations League ៕
ដោយ ៖ sabay

