បរទេស៖ កងទ័ពជើងទឹកថៃបានបញ្ជាក់ពីផែនការរបស់ខ្លួនក្នុងការទិញប្រព័ន្ធអាកាសដែលគ្មានមនុស្សបើក (UAS) ហោះ និងចុះចត (VTOL) ដែលផលិតដោយអូទ្រីសចំនួនពីរឈុតពីក្រុមហ៊ុន Schiebel Group ក្នុងតម្លៃ ៦០០ លានបាត ។
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា Camcopter S-100s នឹងត្រូវដាក់ពង្រាយនៅឆ្នាំ ២០២០ ទៅកាន់ទីក្រុង Nakhon Si Thammarat របស់ស្រុក Pak Phanang និងចូលរួមនឹងកងនាវាចរមួយចំនួនរបស់កងទ័ពជើងទឹក ដើម្បីអនុវត្តបេសកកម្មស៊ើបការណ៍សម្ងាត់ និងស៊ើបការណ៍លើដី និងសមុទ្រ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័រ Schiebel។
កិច្ចសន្យាទិញនេះត្រូវបានចុះហត្ថលេខាដោយអគ្គនាយករងការិយាល័យគ្រប់គ្រងលទ្ធកម្មនាវាចរ គឹឧត្តមនាវីឯក Prachachart Sirisawat ។
UAS នឹងក្លាយជាយន្តហោះ VTOL ដែលគ្មានមនុស្សបើកដំបូងគេរបស់កងទ័ពជើងទឹកថៃ ដែលនឹងជួយឱ្យកងទ័ពជើងទឹកកាត់បន្ថយថ្លៃយាមល្បាតរបស់ខ្លួនព្រោះវានឹងលែងត្រូវការពង្រាយនាវាធំមួយដែលអាចផ្ទុកឧទ្ធម្ភាគចក្រសម្រាប់បេសកកម្មបែបនេះ។
យន្តហោះគ្មានមនុស្សបើកនេះនឹងត្រូវដាក់នៅមូលដ្ឋានកងទ័ពជើងទឹកទាំងនៅឈូងសមុទ្រថៃ និងសមុទ្រ អាន់ដាម៉ាន់ ដោយបន្ថែមសមត្ថភាពកំណត់គោលដៅរបស់ប្រព័ន្ធនេះគឺត្រូវគ្នានឹងប្រព័ន្ធដែលមានស្រាប់ដែលបានតំឡើងនៅលើកងនាវាចរ៕