អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple អាចនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកដំណើរការកំណែរឹងមាំ បន្ថែមទៀតរបស់ខ្លួនគឺ Apple Watch ដែលជាឧបករណ៍ មានប្រជាប្រិយបំផុតផលិតឡើង ផ្តោតសំខាន់ទៅលើកីឡាករ-កីឡាការិនី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា ‘Explorer Edition’ វាត្រូវបានគេដាក់ឈ្មោះថា នឹងមានស៊ុមកៅស៊ូប្រើប្រាស់បានយូរជាងនេះ និងផលប៉ះពាល់បន្ថែម ដើម្បីទប់ទល់នឹងបរិស្ថានធ្ងន់ធ្ងរ។ នោះអាចមានប្រយោជន៍សម្រាប់ជិះស្គី ឡើងភ្នំ និងសកម្មភាពខ្លាំងក្លាផ្សេងទៀត ដែលអាចឲ្យឧបករណ៍នេះអាច ប្រកួតប្រជែងជាមួយនាឡិកាឆ្លាតវៃ បន្ថែមទៀតដូចជា Garmin Fenix 6, Casio WSD-F30 និង Galaxy Watch 3 របស់Samsung ។
មានមនុស្សជាង ១០០ លាននាក់នៅជុំវិញពិភពលោកបានពាក់ Apple Watch រួចហើយដោយឧបករណ៍នេះ រកចំណូយប្រាក់ក្នុងទឹកប្រាក់ចំនួន ៣០ពាន់លានដុល្លារ ឲ្យក្រុមហ៊ុន Apple លើការផលិតឧបករណ៍ពាក់ និងគ្រឿងបន្លាស់កាលពីឆ្នាំមុន។ ក្រុមហ៊ុនបាននិយាយថា Watch ថ្មីបានដាក់ជាជំហរជំនួសមិនមែនជា Apple Watch ធម្មតាឡើយ នឹងចេញលក់នៅឆ្នាំ ២០២១ ឬ ២០២២ ដំបូងបំផុត៕
ដោយ៖ លី ភីលីព