DETROIT ៖ ក្រុមហ៊ុន Toyota កំពុងចាប់ផ្តើមប្រមូល រថយន្តប្រភេទ Venza SUV ចំនួន ៣៧៣,០០០ គ្រឿង នៅទូទាំងពិភពលោក ដោយសារតែបញ្ហា ខ្សែភ្លើង អាចបញ្ឈប់ពោងសុវត្ថិភាព ចំហៀងមិនឲ្យការបំប៉ោងឡើង នៅពេលមានគ្រោះថ្នាក់ណាមួយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការប្រមូលមកវិញរួមមាន Venzas ឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ រួមទាំងជិត ២៨០.០០០ គ្រឿង នៅសហរដ្ឋអាមេរិក ។ ឯកសារដែលបានចុះផ្សាយ ដោយរដ្ឋបាល សុវត្ថិភាព ចរាចរណ៍ផ្លូវហាយវ៉េ សហរដ្ឋអាមេរិកបាននិយាយថា ខ្សែភ្លើងទៅនឹង ឧបករណ៏ពោង ខ្យល់ នៅក្នុងទ្វារចំហៀង របស់អ្នកបើកបរអាចខូច ជាមួយនឹងការប្រើប្រាស់ជាប្រចាំ ។ នោះអាចបញ្ឈប់ពោង សុវត្ថិភាព និងពោងឡើងបំប៉ោង ពីការពង្រាយនៅពេលចាំបាច់ ។
ក្រុមហ៊ុន Toyota បាននិយាយ នៅក្នុងឯកសារថា ខ្លួនបានទទួលរបាយការណ៍ចំនួន ៣១ និងការធានាចំនួន ៥៦ នៅក្នុងសហរដ្ឋអាមេរិក ដោយសារ តែបញ្ហានេះ ។ ក្រុមហ៊ុន Toyota នឹងពិនិត្យមើលខ្សែភ្លើង ហើយជំនួសវាប្រសិនបើចាំបាច់ដោយមិនគិតថ្លៃដល់ម្ចាស់។ ការប្រមូលមកវិញ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី ៣១ ខែឧសភា ៕ដោយ៖លី ភីលីព