ព័ត៌មានអន្តរជាតិ

កាន់តែច្បាស់ហើយ! អាមេរិក ថា ភស្តុតាងចង្អុលរកអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបំផ្ទុះនាវាដឹកប្រេង

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា បញ្ជាការដ្ឋានកណ្តាលរបស់យោធាអាមេរិក បានប្រកាសលទ្ធផលនៃការស៊ើបអង្កេតផ្នែកកោសល្យវិច្ច័យរបស់ខ្លួនចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីសប្តាហ៍ វាយប្រហារមកលើនាវាដឹកប្រេងនៅឯនាយសមុទ្រអូម៉ង់នោះ ។

បញ្ជាការដ្ឋានខាងលើបានឲ្យដឹងថា អ្នកជំនាញគ្រឿងផ្ទុះបានសន្និដ្ឋានថា យានគ្មានមនុស្សបើកលើអាកាស ហៅកាត់ថា (UAV) ត្រូវបានផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ។

ភស្តុតាងត្រូវបានចែករំលែកជាមួយអ្នកជំនាញខាងជំណាញបំផ្ទុះនៅចក្រភពអង់គ្លេស និងអ៊ីស្រាអ៊ែល ដែលបានយល់ស្របជាមួយនឹងការរកឃើញនេះ ។

ការវាយប្រហារមកលើនាវា MT Mercer បានសម្លាប់មនុស្សពីរនាក់។

នាវានេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឈ្មោះ Zodiac Maritime ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយមហាសេដ្ឋីដឹកជញ្ជូនអ៊ីស្រាអ៊ែល Eyal Ofer ។

សន្តិសុខជនជាតិអង់គ្លេសម្នាក់ឈ្មោះ Adrian Underwood និងប្រធានក្រុមរ៉ូម៉ានីរបស់កប៉ាល់ បានបាត់បង់ជីវិតនៅពេលដែលកប៉ាល់បានធ្វើដំណើរឆ្លងកាត់កោះ Masirah នៃប្រទេសរ៉ូម៉ានី។

ចក្រភពអង់គ្លេស អាមេរិក អ៊ីស្រាអ៊ែល និងរ៉ូម៉ានី បានស្តីបន្ទោសភ្លាមៗទៅលើប្រទេសអ៊ីរ៉ង់ ដែលបានបដិសេធថា មិនមានជាប់ពាក់ព័ន្ធ ។

បញ្ជាការដ្ឋានបានឲ្យដឹងថា ប្រសិនបើមានភស្តុតាងណាមួយនោះ វាគួរតែត្រូវបានបង្ហាញជាសាធារណៈ ។

ឥឡូវនេះសេចក្តីថ្លែងការណ៍មួយពីក្រុមហ៊ុន Centcom បានបង្ហាញពីអ្វីដែលខ្លួននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនបានបង្ហាញឡើងពិតជាដូច្នេះមែន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top