បរទេស៖ រដ្ឋាភិបាលនៃប្រទេសឈីលី កាលពីថ្ងៃសុក្របានប្រកាសថា ប្រទេសនឹងដាក់បម្រាម រថយន្តទាំងឡាយណា ដែលមិនប្រើប្រាស់ ថាមពលអគ្គិសនីទៀតឡើយ ចាប់ពីឆ្នាំ២០៣៥ខាងមុខ។
សេចក្តីប្រកាសដដែល បានបញ្ជាក់ទៀតថា គ្រប់ប្រភេទរថយន្តទាំងតូចធំ ទំហំស្រាល ឬមធ្យម ឬសូម្បីតែរថយន្តសាធារណៈ និងរថយន្តធន់យក្សក្តី នឹងចាំបាច់មិនត្រូវប្រើប្រាស់ ថាមពលដែលបង្កជាតុពុល ដល់បរិស្ថានឡើយ នៅត្រឹមឆ្នាំ២០៣៥។
នៅក្នុងនោះដែរ រដ្ឋមន្ត្រីថាមពល និងរ៉ែ របស់ប្រទេស លោក Juan Carlos Jobet បានលើកឡើងដែរថា៖ ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ របស់ប្រទេសឈីលី ដោយពួកយើងនឹងដាក់ចេញ នូវយុទ្ធសាស្ត្រទៅលើរថយន្ត និងយានយន្តអគ្គិសនី ដែលវានឹងអនុញ្ញាតិ ឲ្យឈីលីអាចពន្លឿនគោលបំណង របស់យើងស្របទៅនឹង ស្តង់ដាអន្តរជាតិ៕ ប្រែសម្រួល៖ស៊ុនលី