ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រ បំពាក់កាំភ្លើង និងយន្តហោះចម្បាំង របស់រុស្ស៊ី ត្រូវបានគេឃើញហោះ នៅមូលដ្ឋានទ័ព អាកាសភាគ ខាងជើងស៊ីរី

បរទេស ៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ គឺបានប្រមូលផ្តុំកងទ័ព នៅតាមព្រំដែនស៊ីរី-តួកគី ដោយប្រភព បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ស៊ីរីកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា កំពុងរៀបចំផែនការប្រតិបត្តិការ ដើម្បីដណ្តើមយកតំបន់ព្រំដែន ពីរភាគបី ។ កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលទីក្រុងដាម៉ាសវិញ ក៏បានថ្កោលទោសការ សម្រេចចិត្តរបស់សភាតួកគី ក្នុងការបន្តប្រតិបត្តិការប្រឆាំង អំពើភេរវកម្មឆ្លងព្រំដែន ក្នុងប្រទេសស៊ីរីរយៈពេលពីរឆ្នាំ នេះផងដែរ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា Military Observer ដែលជាបណ្តាញ Telegram តាមដានប្រតិបត្តិការ យោធាសកល បានផ្សព្វផ្សាយរូបថត ពីផ្កាយរណប ដែលត្រូវគេឃើញថា បង្ហាញពីឧទ្ធម្ភាគចក្របំពាក់កាំភ្លើងយន្ត និងយន្តហោះចម្បាំង របស់រុស្ស៊ី នៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Qamishli ភាគឦសានប្រទេសស៊ីរី ។ យន្តហោះនេះត្រូវបានគេជឿថា ជាយន្តហោះចម្បាំង Su-34 ឬ Su-35 ។

មុននេះ Military Observer ក៏បានផ្សាយរូបថតរបស់យន្តហោះ ចម្បាំង Mi-8AMTSh និងឧទ្ធម្ភាគចក្រ Ka-52 Alligator បំពាក់កាំភ្លើង ក៏ដូចជាយន្តហោះចម្បាំង Su-35S និងយន្តហោះទម្លាក់គ្រាប់បែក Su-34 ដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top