កូរ៉េខាងត្បូង ៖ តារាសម្តែងកូរ៉េខាងត្បូង Kim Go Eun បានទទួលកិត្តិយសបុគ្គលដ៏ធំបំផុត នៅយប់នោះនៅពានរង្វាន់ Blue Dragon Series Awards លើកទី៥ ប៉ុន្តែការពន្យល់ នៃពិធីប្រគល់រង្វាន់សម្រាប់ជ័យជម្នះ របស់នាងបានក្លាយប្រធានបទ សម្រាប់អ្នកលេងអ៊ីនធើណេត ធ្វើការជជែកវែកញែកបែកផ្សែង លើបណ្តាញសង្គម យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo ។...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ លោក Park Jin Young បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី Point of Omniscient Interfere របស់ MBC ហើយបានចែករម្លែកអាថ៌កំបាំង របស់លោកចំពោះការគ្រប់គ្រងសុខភាព។ វគ្គនេះបានបង្ហាញពីជីវិតប្រចាំថ្ងៃ និងទស្សនវិជ្ជាសុខភាពរបស់លោក ហើយក៏បានបង្ហាញវិធីសាស្រ្តសុខភាពដែលបានជួយតារាចម្រៀង...
តៃវ៉ាន់៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងជនជាតិតៃវ៉ាន់ លោក Yen Chih ដែលជាអ្នកចម្រៀងនាំមុខគេ នៃក្រុមតន្រ្តីតៃវ៉ាន់ Oppa Shangqing ត្រូវបានគេបង្ហាញថា បានក្បត់ប្រពន្ធរបស់គាត់ គឺតារាចម្រៀងនាង Wang Moyu ហើយទំនាក់ទំនងស្នេហាមួយ ត្រូវបានលាតត្រដាងរវាងសមាជិក នៃក្រុមតែមួយ។ ក្រុមតន្រ្តីនេះត្រូវបានគេស្គាល់ថា ទទួលបានប្រាក់ឧបត្ថម្ភជិត...
វីយែន៖ ប្រទេសចំនួន ៧ របស់អង្គការនាំចេញប្រេង OPEC+ បានព្រមព្រៀងគ្នាដើម្បីបង្កើនកម្រិតផលិតកម្មប្រេងនៅក្នុងខែកញ្ញាចំនួន ១៨៨០០០បារ៉ែលក្នុងមួយថ្ងៃ ពីកម្រិតខែសីហា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំអនឡាញរបស់ OPEC+។ ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំដែលមានការចូលរួមពីប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដែលបានពិនិត្យឡើងវិញនូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យ។ សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការគាំទ្រស្ថិរភាពទីផ្សារប្រេង...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា អ៊ីរ៉ង់ត្រូវតែបង្ខំសហរដ្ឋអាមេរិក ឱ្យនៅតែប្តេជ្ញាចិត្តចំពោះអនុស្សរណៈនៃការយោគយល់គ្នាសន្តិភាព (MoU) ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយថា មានការឯកភាពគ្នាក្នុងចំណោមសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់លើអនុស្សរណៈនៃការយោគយល់គ្នា។ លោក Pezeshkian បានលេីកឡេីងថា លោកជឿជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងក្លាយជាចំណុចកណ្តាលនៃទំនាក់ទំនងការបរទេសរបស់អ៊ីរ៉ង់ នាពេលអនាគត។ លោកបានបន្ដថា «យើងត្រូវតែខិតខំបង្ខំសត្រូវឱ្យគោរពតាមអ្វីដែលខ្លួនបានចុះហត្ថលេខា។...
វ៉ាស៊ីនតោន៖ បញ្ហានុយក្លេអ៊ែរ និងច្រកសមុទ្រហ័រមូស ស្ថិតក្នុងរៀបវារៈកំពូលនៃកិច្ចចរចាថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ នៅរសៀលថ្ងៃចន្ទនេះ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ការចរចាជាមួយអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅរសៀលថ្ងៃចន្ទ ដោយកត់សម្គាល់ថា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) និងកាតា បានស្នើសុំឱ្យសហរដ្ឋអាមេរិក លុបចោលការវាយប្រហារតាមផែនការ ពីព្រោះ “ពួកគេគិតថា...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករប្រេស៊ីឡ Bruno Guimaraes បានបន្តធ្វើការដាក់សំពាធទៅឲ្យ Newcastle ដើម្បីអាចផ្ទេរចេញនៅរដូវក្តៅនេះ។ កីឡាករប្រធានក្រុមរូបនេះបានបង្ហាញបំណងចង់ចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ខ្លាំងណាស់ដោយក្នុងនោះថែមទាំងបានធ្វើដំណើរទៅកាន់អេស្បាញទៀតផងខណៈដែលក្រុម Newcastle កំពុងបំពេញភារៈកិច្ចប្រកួតមុនរដូវកាល។ គួរឲ្យដឹងដែរថាបច្ចុប្បន្នកីឡាករ Guimaraes នៅបន្តស្ថិតនៅក្នុងកុងត្រាជាមួយនឹង Newcastle នៅឡើយរហូតដល់ឆ្នាំ២០២៩ហើយកំពុងមានតម្លៃខ្លួនដល់ទៅ៧៥លានផោន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ការប្រកួតកីឡា បាល់ទាត់សប្បុរសធម៌ ពានរង្វាន់ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ បានឈានចូល ដល់សប្តាហ៍ទី៧ ហើយ ដោយបានរកឃើញ ៤ ក្រុមខ្លាំងៗឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ ២ ប្រកួត កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ គឺក្រុមបាល់ទាត់វ័យចាស់ K8 បានចាញ់ក្រុមបាល់ទាត់វ័យចាស់...
ភ្នំពេញ ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៦ រូបចូលរួមព្រឹតត្តិការណ៍ការប្រកួត The 10 Senior Aerobic Gymnastics Asian Championships ការប្រកួត The...
កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Karina របស់ក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង Aespa បានក្លាយជាប្រធានបទ នៃមតិយោបល់ភាពអាម៉ាស់រាងកាយ តាមអ៊ីនធើណេត បន្ទាប់ពីរូបភាពថ្មីៗរបស់តារារូបនេះ បានបង្កឲ្យមានការពិភាក្សា អំពីការឡើងទម្ងន់ជាក់ស្តែងរបស់នាង ។ ថ្មីៗនេះ នាង Karina បានបង្ហាញខ្លួននៅអាកាសយានដ្ឋានជាមួយសមាជិកក្រុម Aespa ដទៃទៀត...