អាស៊ីតខ្លាញ់អូមេហ្គាបី គឺជាសមាសធាតុដ៏សំខាន់ ដែលរាងកាយមិនអាច ផលិតបានដោយខ្លួនឯងទេ។ ត្រី រុក្ខជាតិ និងថ្នាំបំប៉នគឺជាប្រភព ដ៏ល្អបំផុត នៃអាស៊ីតខ្លាញ់អូមេហ្គាបីនេះ។ សម្រាប់អ្នកដែលមិនមាន ប្រវត្តិកើតជំងឺបេះដូងទេ ការញ៉ាំត្រីពីរពេល ក្នុងមួយ សប្តាហ៍គឺជារឿងដែលគួរតែធ្វើ។ ការស្រាវជ្រាវ បានបញ្ជាក់ថា អាស៊ីតខ្លាញ់អូមេហ្គាបីអាច ជួយពង្រឹងដល់សុខភាពបេះដូង សរសៃឈាម មនុស្សយើងបាន។ ប៉ុន្តែការញ៉ាំច្រើនពេកពិត ជាមានផលរំខានវិញ។...
មនុស្សប្រុសជាច្រើនតែងតែ មិនសុខក្នុងខ្លួនសោះនៅពេលនិយាយ អំពីទំហំរបស់លិង្គ ប៉ុន្តែពួកគេមិនបានខ្វល់ច្រើនអំពីពងស្វាសឡើយ។ បុរសច្រើនតែពេញចិត្តស្តូក ចំពោះលិង្គដែលធំៗ ប៉ុន្តែការរីកធំរបស់ពងស្វាសបែរ ជាធ្វើឲ្យពួកគេភ័យខ្លាចទៅវិញ។ រឿងនេះអាចដោយសារតែកាលណាដែលពងស្វាសធំពេក ជាសញ្ញាបញ្ជាក់ថាមានអ្វីមួយកើតឡើងក្នុងរាងកាយហើយ។ ខាងក្រោមនេះគឺជាហេតុផល ៣យ៉ាងដែលនាំឲ្យពងស្វាសម្ខាងធំជាងម្ខាងទៀត។ ដុំសាច់មហារីក ពងស្វាសអាចនឹងរីកទំហំរបស់វាដោយសារតែវត្តមានរបស់ដុំសាច់មហារីកក្នុងពងស្វាសនោះ។ ករណីបែបនេះវាអាចនឹងមានជាមួយគ្នានូវការឈឺចាប់ និងមានអារម្មណ៍ធ្ងន់ៗក្នុងពងស្វាស។ ដុំសាច់ទាំងនេះប្រហែលជាដុំសាច់ស្លូត ឬកាច។ អ័រម៉ូនតេស្តូស្តេរ៉ូនច្រើនពេក កាលណាអ័រម៉ូនតេស្តូស្តេរ៉ូន ក្នុងរាងកាយមានច្រើនពេក វាអាចបណ្តាលឲ្យពងស្វាសរីកធំបាន។...
ទុក្ខកង្វល់ជាជំងឺផ្លូវចិត្តម្យ៉ាង។ អ្នកដែលធ្លាប់ចូលក្នុងសភាពបែបនេះ តែងមានអារម្មណ៍ថាខ្លួន គ្មានសេចក្តីសុខ ក្រៀមក្រំ ធុញទ្រាន់ មួហ្មង គ្មានកម្លាំង ចិត្តស្ទុះស្ទា ផ្តាច់ពីសង្គម ចូលចិត្តនៅស្ងប់ស្ងាត់តែម្នាក់ឯង មានអារម្មណ៍អស់សង្ឃឹម បាក់ទឹកចិត្ត សម្លឹងមើលជីវិតខ្លួនហាក់គ្មានតម្លៃ គិតថាខ្លួនជាបន្ទុក ដល់អ្នកដទៃ ប្រសិនបើមានអាការៈធ្ងន់ធ្ងរជាងនេះ អាចនឹងមិនចង់រស់ ហើយគិតចង់ធ្វើអត្តឃាតជាដើម ។ មនុស្សចាស់ គឺជាវ័យចុងក្រោយ...
ភ្នំពេញ៖គ្លីនិកពហុព្យាបាល Absolute Health នៃព្រះរាជាណាចក្រថៃ បានរៀបចំសិក្ខាសាលា ស្តីពី ការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា ដែលសង្កត់ធ្ងន់លើការព្យាបាលឲ្យចំមូលហេតុពិត នៃជម្ងឺ ការពារមិនឲ្យមានជម្ងឺ ដោយឧបករណ៍ និងបច្ចេកវិទ្យាទំនើបទាន់សម័យ គ្រប់ដណ្តប់គ្រប់ប្រព័ន្ធដំណើរការរាងកាយ ស្តារនិងព្យាបាលជម្ងឺ ដោយវិធីកែប្រែ ទម្លាប់ការរស់នៅ លាងជាតិពុល...
និយាយដល់នំក្រឡាន អ្នកប្រាកដជាដឹងច្បាស់ថា ប្រភពចម្អិនដ៏ឆ្ងាញ់គឺមកពីខេត្តក្រចេះហើយ ប៉ុន្តែតើអ្នកមានដឹងថា វាមានប្រយោជន៍ដល់សុខភាពអ្វីខ្លះទៅក្រៅពីឆ្ងាញ់? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីប្រយោជន៍ចំពោះសុខភាពខ្លះៗអំពីក្រឡានខ្មែរយើង៖ បន្ថយការទល់លាមក និងការប្រឈមនឹងមហារីកពោះវៀនធំ ក្រឡានគឺជាអាហារមានជាតិសរសៃខ្ពស់ ហើយក៏ជាហេតុផលដែលអ្នកគួរបញ្ចូលវាក្នុងរបបអាហារដែរដើម្បីបន្ថយបញ្ហាទល់លាមក។ រឿងល្អមួយទៀត អ្នកក៏អាចប្រើវាជាមួយនឹងការញ៉ាំទឹកច្រើនៗ និងធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ។ យ៉ាងណាមិញ របបអាហារមានជាតិសរសៃខ្ពស់ក៏ល្អបំផុតសម្រាប់ទប់ស្កាត់ជំងឺមហារីកពោះវៀនធំថែមទៀត។ គ្រប់គ្រងជាតិស្ករក្នុងឈាម ដោយសារតែការពិតមួយថា ក្រឡានមានជាតិសរសៃច្រើន ដូច្នេះវាពិតជាល្អណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ឬអ្នកត្រៀមកើតជំងឺទឹកនោមផ្អែម។...
ការដែលមានសម្ពាធលើផ្លូវកាយ និងចិត្តជាប្រចាំថ្ងៃអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះយកល្អគួរតែផ្តោតសំខាន់ទៅលើរបៀបផ្តល់សុខភាពដល់ខ្លួនឯងឲ្យបានរាល់ថ្ងៃផង តាមរយៈរបៀបដូចខាងក្រោមនេះ៖ ចូរជ្រើសរើសការឡើងជណ្តើរកាំចៀសជាងការឡើងជណ្តើរយន្ត។ ចំពោះការញ៉ាំអាហារថ្ងៃត្រង់វិញ គួរតែចំណាយពេលដើរចៀសជាងជិះទៅ។ ចូរស្វែងរកថ្នាក់ ឬក្លិបហាត់ប្រាណដែលនៅជិតខ្លួន ចូរជ្រើសរើសការញ៉ាំអាហារសម្រន់ដែលផ្តល់សុខភាពដូចជា គ្រាប់ធញ្ញជាតិ ឬផ្លែឈើ ចូរធ្វើការសម្រាកពីការងារបន្តិចតាមរយៈការក្រោកឈរ និងពុតពែនខ្លួន ចូរទៅពិនិត្យសុខភាពជាទៀងទាត់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីជម្រើសណាផ្សេងសម្រាប់កែរោគឈឺចាប់នានាក្រៅពីលេបថ្នាំ៕ប្រភព៖health
ការចៀសវាងការកើតមុន ឬការរលាកផ្សេងៗ ដែលអាចនាំទៅរក ការកើតស្នាមលើស្បែក នោះពិបាកនឹងធ្វើបាន ប៉ុន្តែទោះជាយ៉ាងណាស អ្នកអាចការពារកុំឲ្យកើត មានស្នាមខ្មៅ ឬស្នាមផ្លែសាច់លើស្បែក របស់អ្នកបាន ដោយវិធីងាយៗ ដូចខាងក្រោម៖ ១ កុំអេះឬកេះ ព្យាយាមចៀសវាងការញេច កេះមុនឬស្នាមកន្ទួលពីសត្វល្អិតខាំ ព្រោះអាចបង្កឲ្យកើតបញ្ហា ដែលកាន់តែធំឡើងបាន។ ២ ការពារស្បែក ប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិត...
ការសិក្សាមួយបានរកឃើញថា បុរសចំនាយពេលជាមធ្យម ៧៦នាទីក្នុងមួយថ្ងៃសំរាប់ និយាយរឿងខ្សឹបខ្សាវ ឬ និយាយដើមគេ ជាមួយនឹងមិត្តភក្តិ ឬក្រុមកាងាររបស់ពួកគេ បើធ្វើការប្រៀបធៀបជាមួយស្រ្តី ពួកគេចំនាយពេលត្រឹមតែ ៥២នាទីតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ បុរសទាំងនោះចូលចិត្តខ្សឹបខ្សាវ អំពីប្រធានបទមួយចំនួនដូចជា ការនិយាយដើមមិត្តភក្តិប្រសព្វផឹក មិត្តភក្តិចាស់ ប្រាក់ខែ ប្រធាន និងនិយាយដើមនារីៗជាដើម។ ចំនែកឯស្រ្តីវិញ ចូលចិត្តនិយាយដើម អំពីស្រ្តីដទៃទៀត...
តើអ្នកពិតជាមានបំណងចង់ឲ្យមានកម្លាំងឡើងវិញតាមរយៈការញ៉ាំភេសជ្ជៈប៉ូវកម្លាំងមែនទេ? អ្នកគួរតែគិតរកវិធីអ្វីមួយផ្សេងវិញទៅ ព្រោះវា ជាតិកាហ្វេអ៊ីនដ៏ខ្ពស់របស់ភេសជ្ជៈមួយនេះអាចធ្វើឲ្យបេះដូងដើរខុសចង្វាក់បាន។ មានសេចក្តីរាយការណ៍មួយដែលទាក់ទង នឹងផលរំខាននៃការញ៉ាំភេសជ្ជៈប៉ូវកម្លាំងបណ្តាលឲ្យមានបញ្ហាដល់ចង្វាក់បេះដូង។ អ្នកជំងឺត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ក្រោយពីកើតអាការៈក្អួតឈាម។ តាមការពិនិត្យរបស់គ្រូពេទ្យរកឃើញថា អ្វីដែលមិនធម្មតានោះគឺចង្វាក់បេះដូងលោតលឿនបំផុតរហូតដល់ ១៣០ដងក្នុងមួយនាទី។ តាមការថតចង្វាក់បេះដូង ECG ឃើញថាមានបញ្ហាបេះដូងញ៉ាក់ជាប់ឬហៅថា Atrial Fibrillation ដែលវាអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរបានបើសិនជាមិនស្វែងរកការព្យាបាល។ អ្នកជំងឺបាននិយាយថា គាត់បានញ៉ាំភេសជ្ជៈប៉ូវកម្លាំងប្រភេទ Monster ចំនួនពីរកំប៉ុងក្នុងមួយថ្ងៃ ដែលមានជាតិកាហ្វេអ៊ីនសរុបចំនួន ៣២០មីលីក្រាម...
ផ្លែប័រនេះគឺជាផ្លែឈើដែលអ្នកទាំងអស់គ្នា ធ្លាប់ដឹងមកហើយថាវាជា ផ្លែឈើដែលមានសារធាតុជាច្រើនដោយមិនត្រឹមតែ អាចការពារសុខភាពអ្នកបានទេ ថែមទាំងអាចការពារ សម្រស់បានទៀតផង។ ដូចនេះក្រោយពេល ដែលអ្នកញ៉ាំមួយថ្ងៃមួយ ផ្លែក្នុងរយៈពេលមួយខែ តើវានឹងមានអ្វីកើតឡើងទៅ? នៅក្នុងផ្លែប័រនោះមានសារធាតុដែល អាចជួយបញ្ចុះកាឡូរីក្នុងរាងកាយ អ្នក និងការពារបេះដូងអ្នកឲ្យមានសុខភាពល្អ។ មានមនុស្សមួយចំនួនមិនហ៊ាន ពិសារច្រើនឡើយ ដោយខ្លាចវាមានគីមីច្រើន។ សូមអ្នកកុំបារម្ហពីបញ្ហានេះអី ព្រោះសំបកវាក្រាស់ ជាហេតុដែលអាចជួយការពារ មិនឲ្យគីមីច្រើនចូលទៅក្នុងឡើយ។ នៅក្នុងផ្លែប័រដ៏តូចមួយនេះមានសារធាតុចិញ្ចឹមជាច្រើន...