មនុស្សដែលធាត់លើសទម្ងន់ ដែលមានខ្លាញ់ប្រភេទ visceral ច្រើន( ខ្លាញ់ត្រង់ពោះ ដែលមាននៅជុំវិញ សិរីរៈខាងក្នុងនៃរាងកាយ) គឺមានការប្រឈមខ្ពស់ ទៅនឹងការវិវត្តន៍ មាននូវជម្ងឺទឹកនោមផ្អែម ប្រភេទទី ពីរ នេះបើយោងតាមការលើកឡើង របស់ការសិក្សាស្រាវជ្រាវថ្មីមួយ។ យោងតាមករណីសិក្សាមួយ ដែលបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមួយ នៃមជ្ឈមណ្ឌលផ្នែក វេជ្ជសាស្ត្រ UT Southwestern បានអះអាងថា មនុស្សដែលមានខ្លាញ់ច្រើន...
ការស្រាវជ្រាវថ្មីមួយបញ្ជាក់ថា វីរុសផ្តាសាយបក្សីប្រភេទ H7N9 បានឆ្លងពីបក្សីទៅមនុស្ស។ ប៉ុន្តែការស្រាវជ្រាវ មិនបានបង្ហាញពីការឆ្លងពីមនុស្ស ទៅមនុស្សនោះទេ។ នៅក្នុងការស្រាវជ្រាវ, អ្នកវិទ្យាសាស្ត្រជនជាតិចិន បានផ្តល់ព័ត៌មានលំអិតអំពីករណី៤ នៃការឆ្លងមេរោគ H7N0 នៅក្នុងខេត្តមួយក្នុងប្រទេសចិន។ អ្នកជំងឺ៤នាក់នោះ បានប៉ះពាល់នឹងបក្សី តាមរយៈការធ្វើការងារកសិកម្មរបស់គាត់ ឬដោយការមើលបក្សី នៅតាមទីផ្សារជាដើម។អ្នកស្រាវជ្រាវបានធ្វើតេស្ត ដែលបានយកពីមាន់២០ក្បាល, កូនបក្សី៤ក្បាល, ព្រាប៥ក្បាល និងទា៥៧ក្បាលនៅផ្សារ...
មីកញ្ចប់ ឬ មីស្រុសត្រូវបានក្លាយជាអាហារ ដែលពេញនិយម សម្រាប់មនុស្សរាល់គ្នាយកមកទទួលទានជារៀងរាល់ថ្ងៃ ។ ដោយសារតែរសជាតិឈ្ងុយឆ្ងាញ់ និង ភាពងាយស្រួលក្នុងការចំអិន វាត្រូវបានគេយក មកជំនួសអាហារ ដែលផ្តល់ផលល្អ ចំពោះសុខភាពមនុស្ស។ ក្រៅពីនេះទៀត វាថែមទាំងអាចផ្តល់គ្រោះថ្នាក់ ដល់សុខភាពអ្នកថែមទៀតផង ប្រសិនបើអ្នកឧស្សាហ៍ទទួលទានវា ញឹកញាប់ពេកនោះ ។ ខាងក្រោមនេះ គឺជាមូលហេតុ១០យ៉ាង ដែលអ្នកគួរចៀសវាង...
អ្នកឯកទេសខាងប្រឆាំងនឹងការចាស់ ទៅតាមអាយុរបស់អាមេរិក វេជ្ជបណ្ឌិត អ៊ីរិច ប្រាវឹម៉ាន (Dr. Eric Braverman) បានអះអាងនៅក្នុងសៀវភៅរបស់លោកថា ការរួមភេទគឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការពង្រឹងដល់សុខភាពទូទៅ របស់មនុស្សយើង។ កាលណាមានភាពស្និទ្ធស្នាលកាន់តែខ្លាំងរវាងអ្នក និងដៃគូ វានឹងជួយថែរក្សាភាពក្មេងជាងវ័យ, ភាពសមសួនរបស់រាងកា និងពង្រឹងដល់ភាពឆ្លាតវ៉ៃរបស់អ្នកកាន់តែខ្លាំងក្លាដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ នៃការរួមភេទដែលបានដកស្រង់ចេញពីសៀវភៅរបស់គាត់។ បំបាត់ការឈឺចាប់នៅពេលអ្នករួមភេទ អ័រម៉ូនឈ្មោះថា អុកស៊ីតូស៊ីននឹងត្រូវបាន បញ្ចេញទៅក្នុងរាងកាយ...
លាង និងត្រាំសក់របស់អ្នកនៅក្នុងទឹកអង្ករ ដើម្បីធ្វើឱ្យវាវែងជាងមុន និងភ្លឺរលោង បានក្លាយជាធាតុសំខាន់នៃការអនុវត្ត សម្រស់នៅអាស៊ីបូព៌ា។ ឥឡូវនេះវាកំពុងធ្វើរសើបនៅលើ TikTok ដែលអ្នកប្រើប្រាស់អះអាងថា ការត្រាំសក់ ឬលាងសក់នៅក្នុងទឹកអង្ករនាំឱ្យមាន “ការលូតលាស់សក់ខ្លាំង” ។ ប៉ុន្តែ តើដំណើរការនេះពិតឫទេ? ហើយប្រសិនបើវាមិនដំណើរការ តើនឹងមានអ្វីកើតឡើង? តើទឹកអង្ករជាអ្វី?អ្នកជំនាញខាងរោគស្បែក នៅទីក្រុងញូវយ៉ក បានប្រាប់ឱដឹងថា ទឹកអង្ករ គឺជាទឹកដែលនៅសល់ត្រូវបានគេលាងសម្អាត...
អ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីដែលស្រកទម្ងន់ ក្រោយពីវះកាត់សម្រកទម្ងន់ បានមានភាពរីករាយ ច្រើននៃជីវិតសិច។ ពីរឆ្នាំក្រោយពីធ្វើការវះកាត់, ស្ត្រីបានប្រាប់ថាមានភាពប្រសើរឡើងនៃការរួមភេទ, នៃភាពរំអិល, នៃចំនង់នៃការរួមភេទ និងភាពរីករាយនៃការរួមភេទ។ តេស្តឈាមក៏បានបង្ហាញថា ស្ត្រីមានការកើនឡើងកម្រិត នៃអរម៉ូនភេទ ដែលនាំអោយអ្នកស្រាវជ្រាវបានបង្កើតទ្រឹស្តីមួយបាន ការសម្រកទម្ងន់ច្រើនអាចធ្វើអោយ មានភាពប្រសើរឡើងដល់ភាពដែលអាចមានកូនបានចំពោះស្ត្រី។ ដេវីដ សាវឺរ (David Sarwer) ជាសាស្ត្រាចារ្យ ខាងផ្នែកជំងឺផ្លូវចិត្ត...
ភាគច្រើននៃពួកយើង តែងដកខ្លាញ់ចេញរបបអាហារប្រចាំថ្ងៃ ដោយគិតថាវាមិនល្អសោះឡើយ ចំពោះសុខភាព។ ទោះជាយ៉ាងណា មិនមែនខ្លាញ់ទាំងអស់ សុទ្ធតែផ្ដល់ផលនូវប៉ះពាល់នោះទេ។ ជាក់ស្ដែងខ្លាញ់សុខភាពល្អ គឺចាំបាច់ណាស់សម្រាប់សុខភាព។ ការបញ្ឈប់មិនទទួលទានខ្លាញ់ល្អ អាចជះឥទ្ធិពលអវិជ្ជមានជាច្រើន ចំពោះសុខភាពរាងកាយនិងផ្លូវចិត្ត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអាចកើតឡើង នៅពេលអ្នកបញ្ឈប់ការទទួលទានអាហារ មានជាតិខ្លាញ់តែម្ដង ៖ ១. អ្នកអាចមានអារម្មណ៍ឃ្លានជាងមុន នៅពេលអ្នកបញ្ឈប់ការទទួលទានខ្លាញ់ អ្នកអាចនឹងកត់សម្គាល់បានថា...
ការផោម ទាំងយប់ទាំងថ្ងៃគឺជារឿងល្អ។ ការបង្កើតឧស្ម័នអាចបណ្តាលឱ្យហើមពោះមិនស្រួល។ និយាយដោយខ្លីការបញ្ចេញខ្យល់ធ្វើអោយអ្នកមានអារម្មណ៍ធូរស្បើយ។ ប៉ុន្តែនេះមិនមែនមានន័យថាអ្នកគួរតែព្រងើយកន្តើយនឹងវានោះទេ។ ការយកចិត្តទុកដាក់ចំពោះភាពញឹកញាប់ ក្លិន ហើយប្រសិនបើវាកើតឡើងជាមួយនឹងរោគសញ្ញា GI បន្ថែមណាមួយ អាចជួយតម្រង់អ្នកទៅក្នុងខ្លួនរបស់អ្នក ហើយថែមទាំងជួយណែនាំអ្នកពីស្ថានភាពធ្ងន់ធ្ងរមួយចំនួន។ នេះ គឺជាមុខព្រួញប្រាំមួយប្រភេទ ដែលអ្នកគួរកត់ចំណាំហើយអ្វីដែលពួកគេកំពុងព្យាយាមប្រាប់អ្នក។ -អ្នកផោមច្រើនហើយកំពុងទល់លាមកខណៈពេលដែលមនុស្សភាគច្រើនត្រូវការធ្វើការលើការទទួលទានជាតិសរសៃច្រើន, ផោម ដែលសមនឹងការពិពណ៌នានេះអាចអោយអ្នកដឹងថាអ្នកកំពុងញ៉ាំវាច្រើនពេក។ -អ្នកផោមញឹកញាប់ទាំងយប់ទាំងថ្ងៃភេសជ្ជៈដែលមានជាតិកាបូនអាចជាពិរុទ្ធជន។ សូដា និងស្រាបៀរ អាចនាំឱ្យដើរខ្យល់បានកាន់តែច្រើន។...
ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ក្មេងប្រុសជំទង់ ដែលបានចាប់ផ្តើមជក់បារីថ្មីៗ ងាយនឹងផ្តាច់បារី ជាងក្មេងស្រីជំទង់ ។ ទាំងក្មេងប្រុស និងក្មេងស្រី ដែលខ្លាចទៅនឹងស្លាក សញ្ញានៃបារី ឬការផ្សាយពាណិជ្ជកម្មនានា ហាក់ដូចជាងាយនឹងផ្តាច់បារីផងដែរ ។ ការស្រាវជ្រាវបានមើល ទៅលើក្មេងប្រុស និងក្មេងស្រី៦២០នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅ១៣ឆ្នាំ ដែលបានចាប់ផ្តើមជក់បារី ។ ជាង៤០%...
មានមនុស្សជាច្រើនគិតថា ការបាក់ទឹកចិត្តគឺជាអារម្មណ៍ពិបាកចិត្ត។ យ៉ាងណាមិញ ការបាក់ទឹកចិត្តគឺមានរឿងច្រើនជាងនេះទៅទៀត ដោយវាអាចបង្កជារោគសញ្ញាគ្រប់យ៉ាង ហើយអាចមានការប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ទៀតបាន។ មិនខ្វល់ថា ការបាក់ទឹកចិត្តគឺជាអ្វីដែលរំខានដល់អ្នក ឬរំខានដល់មនុស្សដែលអ្នកស្រឡាញ់ក៏ដោយ យកល្អគួរតែស្វែងរកការព្យាបាល ដោយសារតែវាគឺជាជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរបំផុតដែលនាំឲ្យមានផលវិបាកច្រើនតែម្តង។ យ៉ាងណាមិញ ដំណឹងល្អដ៏ល្អបំផុតនោះគឺការបាក់ទឹកចិត្តអាចព្យាបាលជា។ ក្រៅពីការពិបាកចិត្តដែលកើតឡើងជាធម្មតាលើជំងឺបាក់ទឹកចិត្ត តែអ្នកក៏អាចនាំឲ្យមានរោគសញ្ញាដូចខាងក្រោមនេះទៀតផងដែរ៖ ឆេវឆាវ ការដែលឆេវឆាវគ្រប់ពេលគឺជារឿងធម្មតាសុទ្ធសាត ជាពិសេសនៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់ ឬស្រ្តេសតែម្តង។ អ្នកជំនាញនិយាយថា វាគឺជារឿងដែលអាចហាក់បីដូចជាកើតឡើងលើមនុស្សដែលបាក់ទឹកចិត្តដែរ ជាពិសេសមនុស្សប្រុសតែម្តង។ ...