ព័ត៌មានអន្តរជាតិ

សមាជិកណាតូសំខាន់ៗ សន្យាជួយទំនើបកម្ម ប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែន

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាសម្ព័ន្ធមិត្ត ដែលដឹកនាំដោយអង្គការណាតូជាច្រើន ប្រទេសបានប្រកាសសន្យា ក្នុងការបញ្ជូនអាវុធទំនើបៗ ដែលប្រើប្រាស់សម្រាប់ ប្រព័ន្ធការពារដែនអាកាស មកឲ្យប្រទេសអ៊ុយក្រែនបន្ថែមទៀត បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំ ដោយមីស៊ីលរុស្សី កាលពីប៉ុន្មានថ្ងៃមុនមក។

អាវុធទំនើបនិងចាំបាច់ទាំងនោះ ត្រូវបានគេមើលឃើញថា បានសន្យាប្រគល់ឲ្យដោយមហាអំណាចនៅណាតូ ដូចជាប្រទេសអង់គ្លេស ប្រទេសកាណាដា ប្រទេសបារាំង និងប្រទេសហូឡង់ជាដើម ដែលរួមមានទាំងមីស៊ីលប្រព័ន្ធរ៉ាដាជាដើម ប៉ុន្តែនៅក្រោយការសន្យា ដោយអាមេរិក និងអាល្លឺម៉ង់បន្តិច។

គួរឲ្យដឹងដែរថាការប្តេជ្ញាចិត្ត របស់បណ្តាសមាជិកអង្គការណាតូទាំងនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ព័ន្ធមិត្តទាំង៥០ប្រទេស បានចូលរួមប្រជុំគ្នា នៅឯទីស្នាក់កណ្តាលរបស់អង្គការ ដែលមានទីតាំងនៅក្នុងទីក្រុងប្រ៊ូស៊ែល។

រំលឹកដែរថាអ៊ុយក្រែនបានអះអាងថា រុស្សីបានបើកការវាយប្រហារដោយមីស៊ីល ក្នុងចំនួនដល់ទៅជាង១០០គ្រាប់ ស្រោចមកលើតំបន់ជាច្រើនរបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារដើមសប្តាហ៍ និងបានហៅទៅចំគោលដៅជាច្រើន ដូចជារោងចក្រថាមពហេដ្ឋារចនាសម្ព័ន្ធសំខាន់ ព្រមទាំងគោលដៅមិនមែនយោធាផងដែរ ដោយក្នុងនោះមនុស្សសរុប ១៩នាក់បានបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top