ព័ត៌មានអន្តរជាតិ

Meta គ្រោង នឹងកាត់បន្ថយបុគ្គលិក ដល់ទៅ១១០០០នាក់

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមហ៊ុនមេ របស់ Facebook គឺ Meta បានប្រកាសថាខ្លួន នឹងធ្វើការកាត់បន្ថយចំនួន បុគ្គលិកដល់ទៅ១៣ភាគរយ នៅទូទាំងពិភពលោក ។

ការប្រកាសកាត់បន្ថយចំនួន បុគ្គលដែលអាចស្មើទៅនឹងចំនួន១១០០០នាក់នេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ កាត់បុគ្គលិកច្រើនបំផុត មិនធ្លាប់មានរបស់ក្រុមហ៊ុន ខណៈដែលចំនួនបុគ្គលិក ទាំងអស់ នៅពេលបច្ចុប្បន្ន នេះ Meta មានសរុបប្រមាណ ជា៨៧០០០នាក់។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Meta និងជាស្ថាបនិក របស់ Facebook លោក Mark Zuckererg បានចេញមកថ្លែងថា នេះគឺជាការផ្លាស់ប្តូរដ៏លំបាកបំផុត មួយដែល Meta មិនធ្លាប់បានធ្វើឡើយ ពីមុនមក។

គួរឲ្យដឹងដែរថា ការប្រកាសដក បុគ្គលដ៏ច្រើនបែបនេះ បន្ទាប់ពីបណ្តាញសង្គមយក្ស Twitter បានប្រកាសកាលពីប៉ុន្មានថ្ងៃមុន ដែរថានឹងកាត់បន្ថយបុគ្គលិក ចំនួនពាក់កណ្តាលចេញ ពីប្រតិបត្តិការរបស់ខ្លួនផងនោះ។

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top