បច្ចេកវិទ្យា
វៀតណាម ដាក់ពិន័យទឹកប្រាក់ ១៩០០ ដុល្លារ ចំពោះការចែកចាយព័ត៌មានក្លែងក្លាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គម
វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹងដាក់ពិន័យជាទឹកប្រាក់រហូតដល់ ៥០ លានដុង ស្មើនឹង ១.៩០០ ដុល្លារអាមេរិក លើអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលចែករម្លែកព័ត៌មានប្រឌិត ឬព័ត៌មានមិនពិត ជាផ្នែកមួយនៃក្រឹត្យថ្មីមួយ ដែលមានគោលបំណងរឹតបន្តឹង ការគ្រប់គ្រងលើវេទិកាឌីជីថល។ ក្រឹត្យនេះរៀបរាប់លម្អិតអំពីការរំលោភបំពានរដ្ឋបាល កម្រិតពិន័យ វិធានការដោះស្រាយ និងអាជ្ញាធរដែលមានអំណាចក្នុងការចេញទណ្ឌកម្ម...