ព័ត៌មានអន្តរជាតិ
វេជ្ជបណ្ឌិតឯកទេសឆ្អឹងខ្នង ចែករំលែកលំហាត់ប្រាណងាយៗ ៥ យ៉ាង ដើម្បីកាត់បន្ថយ និងការពារការឈឺកញ្ចឹងក
បរទេស៖ ការឱនសម្លឹងមើលអេក្រង់ទូរសព្ទ ឬកុំព្យូទ័រយូរម៉ោង អាចបង្កើតទម្ងន់សង្កត់លើកញ្ចឹងករហូតដល់ជិត ៣០ គីឡូក្រាម។ វេជ្ជបណ្ឌិតឯកទេសឆ្អឹងខ្នងបានណែនាំវិធីសាស្ត្រថែទាំ សុខភាពកញ្ចឹងក និងលំហាត់ប្រាណសាមញ្ញចំនួន ៥ ដើម្បីពង្រឹងសាច់ដុំ និងបន្ធូរសន្លាក់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ទម្ងន់សង្កត់ពីឥរិយាបថឱនក្បាល៖ នៅពេលយើងឈរ ឬអង្គុយត្រង់ខ្លួនធម្មតា ក្បាលរបស់មនុស្សមានតុល្យភាពនៅលើស្មា ដោយបង្កើតបន្ទុកលើកញ្ចឹងកប្រមាណត្រឹមតែ...