បរទេស៖ បេក្ខជននាំមុខមួយរូប សម្រាប់ការកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសអេស្ប៉ាញ បានព្រមានដកប្រទេសរបស់ខ្លួន ចេញពីការធ្វើជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣០ ប្រសិនបើសិទ្ធិរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវបានប្រគល់ឱ្យប្រទេសម៉ារ៉ុក។ លោក Alberto Núñez Feijóo បានទទូចថាក្រុមការងាររៀបចំការប្រកួតដ៏ធំបំផុតនេះត្រូវតែធ្វើឡើងនៅក្នុងប្រទេសអេស្ប៉ាញ ដែលជំហរនេះបានបង្កជាចំណោទនយោបាយយ៉ាងកក្រើកជុំវិញជម្លោះជ្រើសរើសកីឡដ្ឋាន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦...
បរទេស៖ លោក Alan Jones ដែលជាជនជាតិអូស្ត្រាលីចុងក្រោយគេ និងជាអ្នកបើកបរដំបូងគេរបស់ក្រុម Williams ដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោក Formula 1 បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨០ឆ្នាំ។ លោក Jones បានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ F1 ចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៨៦ ដោយបានឈ្នះជើងឯកនៅឆ្នាំ១៩៨០ ដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោកដំបូងគេ...
បរទេស៖ កីឡាការិនីវាយកូនបាល់ (Tennis) ចំណាត់ថ្នាក់លេខ ៥ ពិភពលោក Jessica Pegula បានហៅកីឡាការិនី Mirra Andreeva ថាជា “Diva” (សំដៅលើអ្នកមានចរិតឆ្មើងឆ្មៃ) នៅក្នុងការផ្សាយផ្ទាល់មួយ បន្ទាប់ពីការហ្វឹកហាត់ រួមគ្នាជាមួយកីឡាការិនីវ័យក្មេងសញ្ជាតិរុស្ស៊ីរូបនេះ។ នៅក្នុងការសន្ទនាឯកជនជាមួយគ្រូបង្វឹករបស់នាងគឺលោក Mark Knowles គេបានឮសំឡេងកីឡាការិនីសញ្ជាតិអាមេរិក Pegula...
បរទេស៖ កីឡាករសញ្ជាតិអាហ្សង់ទីន Missi កំពុងបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួន ចំពេលដ៏ស័ក្តិសមសម្រាប់ក្លិប Inter Miami ដែលអាចត្រួសត្រាយផ្លូវ ឱ្យក្រុមម្ចាស់រហស្សនាម Herons មួយនេះក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ពីររដូវកាលជាប់ៗគ្នា (Back-to-back cup champions)។ គូប្រជែងពានរង្វាន់ MLS Cup របស់ Inter Miami គួរតែមានការប្រុងប្រយ័ត្នខ្ពស់...
បរទេស៖ អំណាចគ្រប់គ្រងយ៉ាងរឹងមាំ របស់លោក ជាននី អ៊ិនហ្វានទីណូ (Gianni Infantino) លើវិស័យបាល់ទាត់ ពិភពលោក កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់បំផុតមិនធ្លាប់មាន ខណៈដែលបេក្ខជនលេចធ្លោមក ពីអាស៊ីមួយរូបត្រៀមខ្លួនចូលរួមប្រកួតប្រជែងដណ្តើមតំណែងប្រធានស្ថាប័ន FIFA ។ លោក កូហ្សូ តាស៊ីម៉ា (Kozo Tashima) ប្រធានកិត្តិយសនៃសហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) បានប្រកាសជាផ្លូវការនូវចេតនា...
បរទេស៖ «Katana» របស់ផលិតករ Jeremy Zag តារាសម្ដែងភាពយន្តវាយប្រហារ ដ៏ល្បីល្បាញ លោក ហ្សង់ ក្លូដ វ៉ាន់ដាម (Jean-Claude Van Damme) កំពុងត្រលប់ទៅរកប្រភពដើមនៃសិល្បៈក្បាច់គុនរបស់លោកវិញ តាមរយៈខ្សែភាពយន្តសកម្មភាពបែបម៉ាហ្វីយ៉ាយ៉ាគូហ្សា (Yakuza) ដែលមានសាច់រឿងនៅប្រទេសជប៉ុន ចំណងជើងថា «Katana»។ ខ្សែភាពយន្តនេះកំពុងត្រូវបានដាក់លក់សិទ្ធិដោយក្រុមហ៊ុន The...
បរទេស៖ កីឡាករ Cristiano Ronaldo បានប្រកាសជាផ្លូវការនូវការចូលនិវត្តន៍របស់ខ្លួនពីបាល់ទាត់អន្តរជាតិ ដែលជាការបិទបញ្ចប់អាជីពដ៏អស្ចារ្យជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ បន្ទាប់ពីព័ត៌មានដ៏សំខាន់នេះ សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) បានបញ្ជាក់ថា ពួកគេកំពុងរៀបចំផែនការធ្វើពិធីផ្តល់កិត្តិយសដ៏អស្ចារ្យមួយ ដើម្បីដឹងគុណដល់ប្រធានក្រុមដ៏ឆ្នើមបំផុតប្រចាំប្រវត្តិសាស្ត្ររបស់ពួកគេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ Ronaldo បានសម្រេចចិត្តបញ្ចប់អាជីពអន្តរជាតិដ៏រុងរឿងរបស់ខ្លួនជាមួយព័រទុយហ្គាល់ជាផ្លូវការ។ ភ្លាមៗបន្ទាប់ពីខ្សែប្រយុទ្ធដ៏ល្បីល្បាញរូបនេះបានប្រកាសពីការសម្រេចចិត្តដ៏ធំធេងរបស់គាត់ FPF...
បាសេឡូណា៖ កីឡាករ Cristiano Ronaldo បានប្រកាសពីបំណងក្នុងការចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែវិច្ឆិកា) តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម ដែលនេះជាការបិទបញ្ចប់នូវអាជីពអន្តរជាតិដ៏រុងរឿងបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ កីឡាករវ័យ ៤១ឆ្នាំរូបនេះបានបញ្ជាក់ថា គាត់នឹង "ប្រគល់អាវលេខ ៧...
បរទេស៖ ផ្អែកតាមសេចក្តីរាយការណ៍របស់ ESPN ដែលផ្តោតលើស្ថិតិនៃការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៦-២៧ បានបង្ហាញពីកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើន ដែលត្រូវបានបង្កើតឡើងដោយកីឡាករ និងក្លិបនៅទូទាំងទ្វីបអឺរ៉ុប។ ខាងក្រោមនេះ គឺជាខ្លឹមសារលម្អិតនៃព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើង Lamine Yamal បំបែកកំណត់ត្រារបស់ Kylian Mbappé ។ ខ្សែប្រយុទ្ធវ័យក្មេង Lamine...
ភ្នំពេញ៖ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកលោក ប៉ុក ណណ្ដា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជាថ្លែងថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកកីឡារាំបានធ្វើឡើង ក្នុងគោលបំណងដើម្បីអភិវឌ្ឍធនធាន មន្ត្រីបច្ចេកទេសទទួលបាននូវចំណេះជំនាញ ការគ្រប់គ្រង និងការដឹកនាំរៀបចំការប្រកួតកីឡា ការបែងចែកតួនាទីភារកិច្ចរបស់មន្ត្រីបច្ចេកទេស របៀបរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់អន្តរជាតិ និងក្រមសីលធម៌មន្ត្រីបច្ចេកទេសកីឡា។ ការថ្លែងរបស់លោកជំទាវបានធ្វើឡើង ក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេក ទេសកីឡារាំ ដែលបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦...