ជាមួយនឹងចំណុចខ្លាំងដូចជា ធន់ ងាយស្រួលប្រើប្រាស់ និងស៊ីសាំងតិច ម៉ូតូ Super Cub តែងតែជាម៉ូតូដ៏អស្ចារ្យ បំផុតមួយ ក្នុងប្រវត្តិសាស្ត្ររបស់ Honda។ វាត្រូវបានដាក់លក់នៅច្រើនជាង ១៦០ប្រទេស ហើយត្រូវបានផលិតច្រើនជាង ១០០លានគ្រឿង ឯណោះ។
ថ្មីៗនេះ ម៉ូតូ Honda Super Cub C90 មួយគ្រឿង ត្រូវបានអ្នកប្រមូលទិញឈ្មោះ Do Quang Tu (រហ័ស្សនាម Tu Circus Motorbike) នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក Tu បាននិយាយថា ម៉ូតូ Honda Super Cub C90 នោះ ត្រូវបានផលិតនៅក្នុងឆ្នាំ១៩៩៩ ហើយវាទើបតែប្រើបាន ១៧០គីឡូម៉ែត្រប៉ុណ្ណោះ។
“ម៉ូតូនោះឲ្យម្ចាស់ដើមឲ្យទៅម្ចាស់មួយទៀតជាអនុស្សាវរីយ៍។ វាត្រូវបានគេយកទៅដាក់តាំង ហើយដោយសារតែការមើលថែបានល្អ វានៅតែថ្មី ជាពិសេសទឹកថ្នាំតែម្តងម្តង”។ នេះបើតាមសម្តីលោក Tu។
យ៉ាងណាមិញ តម្លៃដែលលោក Tu ទិញយកម៉ូតូនោះមិនមែនថោកឡើយ គឺរហូតដល់ទៅ ២០០ លានដុង ឬប្រហែលខ្ទង់ ៨ ៦០០ដុល្លារឯណោះ៕ sabay