អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា Apple ចាប់ដៃគូក្រុមហ៊ុន ផ្កាយរណបអ៊ីនធើណេត ក្នុងការភ្ជាប់អ៊ីនធើណេត ទៅកាន់អ្នកប្រើប្រាស់ iPhone 14 ដែលនឹងមក ដល់របស់ខ្លួន មានន័យថា ពួកគេនឹងអាចប្រើប្រាស់ ទូរស័ព្ទនៅក្នុងតំបន់ ដាច់ស្រយាលពីមុនមិន មានសញ្ញាណាមួយឡើយ ។
ប្រសិនបើការអះអាងនេះ ជាការពិត នោះអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS អាចផ្លាស់ប្តូរការហៅទូរសព្ទ និង ផ្ញើសារនៅតំបន់ ដាច់ស្រយាលស្រដៀង ទៅនឹងការប្រកាសរបស់លោក Elon Musk និង T-Mobiles កាលពីសប្តាហ៍មុន ដែលកំពុងប្រើប្រាស់អ៊ីនធើណេត Starlink របស់ SpaceX ។
នេះស្របនឹងពាក្យចចាមអារ៉ាមថា ស្មាតហ្វូនបន្ទាប់របស់បច្ចេកវិទ្យាយក្សនេះ រួមមានផ្នែករឹងដើម្បីគាំទ្រ ការទំនាក់ទំនងផ្កាយរណប អ្នកវិភាគ Apple ដ៏ល្បីម្នាក់បានបង្ហាញថា បច្ចេកវិទ្យានេះមានរួចហើយសម្រាប់ iPhone 13 – Apple ទើបតែខ្វះអ្នកផ្តល់សេវា ។ ទោះយ៉ាងណាក៏ដោយ អ្នកវិភាគ Apple ព្រមានថា ការបើកដំណើរ ការនេះ អាស្រ័យលើថា តើក្រុមហ៊ុន និងប្រតិបត្តិករអាចដោះស្រាយលើគំរូអាជីវកម្ម បានទេ ខណៈ T-Mobile បានសន្យារឿងនេះ ដល់អតិថិជន របស់ខ្លួននៅឆ្នាំក្រោយ ។
ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក Ming-Chi Kuo ត្រូវបានគេស្គាល់ សម្រាប់ការធ្វើសេចក្តីថ្លែងការណ៍អំពី Apple ប្រែក្លាយទៅជាផលិតផល មុខងារ ឬសេវាកម្មក្នុងពិភពពិត ។ លោក Kuo បានចែករម្លែកព័ត៌មាននេះ លើការបង្ហោះ Medium ជាកន្លែងលោកអះអាងថា Apple បានបញ្ចប់ការអភិវឌ្ឍន៍ ផ្នែករឹងនៃការទំនាក់ទំនងផ្កាយរណប នៅក្នុង iPhone 13 រួចហើយ៕ដោយ៖លី ភីលីព