បច្ចេកវិទ្យា

ប្រទេសចិន ត្រៀមបាញ់បង្ហោះ យានអវកាស ដឹកទំនិញ Tianzhou 5 ទៀតហើយ

ចិន៖ នេះបើតាមទីភ្នាក់ងារអវកាសចិន Manned Space Agency បាននិយាយកាលពីថ្ងៃពុធ បានប្រាប់ឲ្យដឹងថា ការរួមបញ្ចូលគ្នា នៃយានអវកាសដឹកទំនិញ Tianzhou 5 និងរ៉ុក្កែតដឹកជញ្ជូន Long March 7 Y6 ត្រូវបានផ្ទេរទៅកាន់តំបន់បាញ់បង្ហោះ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ទីភ្នាក់ងារនេះបាននិយាយថា យានអវកាសដឹកទំនិញនឹងត្រូវបាញ់បង្ហោះ ក្នុងពេលដ៏ខ្លីខាងមុខក្នុងពេលវេលាសមស្របមួយ។ ទីភ្នាក់ងារនេះបានបន្ថែមថា គ្រឿងបរិក្ខារ និងបរិក្ខារនៅកន្លែងបាញ់បង្ហោះ ជាកន្លែងបាញ់បង្ហោះយានអវកាស Wenchang ក្នុងខេត្តកោះហៃណាន ភាគខាងត្បូងប្រទេសចិន ស្ថិតក្នុងស្ថានភាពល្អ ហើយការត្រួតពិនិត្យមុខងារ មុនការបាញ់បង្ហោះ និងការធ្វើតេស្តិ៍រួមគ្នាផ្សេងៗ នឹងត្រូវបានអនុវត្តតាមការគ្រោងទុក៕ ដោយ៖លី ភីលីព

Most Popular

To Top