The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករអាមេរិក Christian Pulisic កំពុងស្ថិត នៅក្នុងដំណាក់កាលពិបាកបំផុត ក្នុងអាជីពបាល់ទាត់ ខណៈដែលទំរង់លេង របស់គាត់ជាមួយនឹង Chelsea ហាក់ដូចជាបានធ្លាក់ចុះជាបន្តបន្ទាប់ និងឈានទៅដល់រកផ្លូវ បំបែកគ្នាទៀតផង។
ប្រភពដដែលបានសរសេរថា ក្នុងស្ថានភាពបែបនេះក្លឹបធំៗ ចំនួន២បានបង្ហាញពន្លឺ សម្រាប់កីឡាករ Pulisic ដែលក្នុងនោះមាន ដូចជាក្លឹប Juventus និងក្លឹបពានលីគកំពូលអ៊ីតាលី Napoli ជាដើមកំពុងតាមដាន ស្ថានភាពរបស់កីឡាករ ។
បច្ចុប្បន្ន Chelsea កំពុងយ៉ាប់យ៉ឺនខ្លាំងមែនទែន ដោយមិនអាចឡើង ទៅដល់ចំណុចកំពូល នៃតារាងបានឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ កំពុងស្ថិតនៅបាតតារាង លេខរៀងទី១១នៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី