ភ្នំពេញ៖ក្រុមហ៊ុនទឹកពិសា ហាយ-ធិច (Hi-Tech Drinking Water) គឺជាក្រុមហ៊ុនផលិតទឹកពិសានៅប្រទសកម្ពុជា ដែលដំណើរការលើទីផ្សារជាង ២៥ ឆ្នាំ បានឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួត និងអត្តពលិកទំាងអស់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ដែលមានរយៈពេល ៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ឆ្នាំ២០២៦ នៅវិមានក្នុងហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ការប្រកួតខាងលើនេះ ត្រូវបានក្រុមហ៊ុនទឹកពិសា ហាយ-ធិចជួយឧបត្ថម្ភទឹកពិសា ហាយ-ធិចដល់គណៈកម្មការរៀបចំការប្រកួត កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិ និងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគ្រប់កន្លែងទំាងអស់ដូចជាសណ្ឋាគារ សាលប្រជុំ និងទីលានប្រកួតក្នុងរយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ឆ្នាំ២០២៦។
លោកប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបន្តថា សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច របស់កូនខ្មែរពិតៗ ដែលបានឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) នេះ សកម្មភាពនេះ ជាការចូលរួមដ៏ធំបំផុតក្នុងការប្រកួត និងជាការលើកស្ទួយវិស័យកីឡាក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនទឹកពិសា ហាយ-ធិច (Hi-Tech Drinking Water) គឺជាក្រុមហ៊ុនផលិតទឹកពិសាក្នុងស្រុកនៅកម្ពុជា ដែលដំណើរការលើទីផ្សារជាង ២៥ ឆ្នាំ និងប្រើប្រាស់ប្រព័ន្ធចម្រោះ SMART MICRO FILTER ព្រមទាំងទទួលបានវិញ្ញាបនបត្រ និងពានរង្វាន់គុណភាពដូចជា ISO 9001, ISO 9002, ISO 22000 ។
គុណភាព និងស្តង់ដារ៖ ផ្តោតលើបច្ចេកវិទ្យាចម្រោះ SMART MICRO FILTER និងទទួលបានពានរង្វាន់គុណភាពអន្តរជាតិ Monde Selection (២០២៤–២០២៦)។ ក្រុមហ៊ុនទឹកពិសាធ្វើការសកម្មភាពសង្គមដូចជា ចូលរួមយុទ្ធនាការសប្បុរសធម៌ ដូចជាមូលនិធិគន្ធបុប្ឆា និងឧបត្ថម្ភព្រឹត្តិការណ៍កីឡា និងសង្គមផ្សេងៗ។
ព្រឹត្តិការណ៍នៃការប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ និងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានក្រុមគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីអន្តរជាតិចូលរួម ប្រហែល ២៣០ នាក់ ក្នុងនោះកីឡាករកីឡាការិនីកម្ពុជា ៥៤ នាក់។
បញ្ជាក់៖ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ត្រៀមពិធីបើកជាផ្លូវការនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះក្រោមអធិបតីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា “ស.ស.យ.ក” ដែលនឹងប្រព្រឹត្តទៅនៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕

















