ស្រោមអនាម័យគឺជាវិធីពន្យាកំណើតដ៏ពេញនិយម និងមានប្រសិទ្ធភាពបំផុត។ មានបញ្ហាមួយចំនួនដែលអ្នកប្រើប្រាស់បានត្អូញត្អែរ ប៉ុន្តែពួកគេអាចៀសវាងវាបានតាមរយៈការប្រុងប្រយ័ត្ន។
អាឡែហ្ស៊ី
ការអាឡែហ្ស៊ីនឹងជាតិជ័រ គឺជារឿងកម្រ ប៉ុន្តែមនុស្សមួយចំនួនបែរជាត្អូញត្អែរអំពីរឿងនេះទៅវិញ។ ការរលាក, ការរមាស់ និងក្រហមស្បែកគឺជារោគសញ្ញាត្អូញត្អែរក្រោយពីប្រើប្រាស់រួច។ ពួកគេអាចប្តូរមកប្រើស្រោមអនាម័យប្រភេទ Polyurethane ដើម្បីចៀសផុតពីបញ្ហានេះបាន។ មិនមានសេចក្តីរាយកាណ៍ណាមួយនៃប្រតិកម្មអាឡែហ្ស៊ីទៅលើស្រោមអនាម័យប្រភេទ Polyurethane ទេ។ ការអាឡែហ្ស៊ីក៏ត្រូវបានកើតមានទៅលើអ្នកប្រើថ្នាំសម្លាប់មេជីវិតឈ្មោលក្នុងស្រោមអនាម័យដែរ។ ធាតុផ្សំមួយនេះគេប្រើជាមួយទឹករំអិលក្នុងស្រោមអនាម័យហើយក៏មិនមានប្រើប្រាស់នាពេលបច្ចុប្បន្នសម្រាប់ហេតុផលនេះដែរ។ អ្នកក៏អាចមានអារម្មណ៍រលាកលិង្គដោយសារតែការកកិតខ្លាំងពេក។ ចូរប្រើទឹករំអីលនៅផ្នែកខាងចុងរបស់ស្រោមដើម្បីកុំអោយមានការរលាកកើតមានទៀត។
មិនដូចធម្មជាតិ
បុរសដែលចាប់ផ្តើមប្រើស្រោមអនាម័យច្រើនតែមានការត្អូញត្អែរជាញឹកញាប់អំពីបញ្ហានេះ ហើយវាកើតឡើងបានបើសិនជាពយកគេប្រើស្រោមណាដែលមានកម្រាស់ក្រាស់។ បុរសដឹងខ្លួនឯថាមិនអាចរួមភេទជាមួយស្រោមអនាម័យបានទេព្រោះអារម្មណ៍ដែលមានពេលប្រើនោះមិនដូចធម្មជាតិសោះ។ ការប្រើស្រោមស្តើងៗអាចដោះស្រាយបញ្ហានេះបានច្រើន។ ដើម្បីអោយការប្រើស្រោមមានអារម្មណ៍ល្អវិញ អ្នកគួរតែបន្តក់ទឹករំអិលពីរបីដំណកទៅលើចុងរបស់ស្រោមទៅ។
បញ្ហាក្នុងការប្រើ
បុរសជាច្រើននាក់អាចមានការពិបាកក្នុងការមើលនូវវិធីណែនាំប្រើប្រាស់ស្រោមអនាម័យ។ ក្រៅពីនេះ វាតែងតែមានបញ្ហាទៅលើការពាក់ស្រោមអនាម័យតែម្តង ជាពិសេសនៅពេលប្រើជាលើកដំបូង។ ការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យស៊ីតនីបានសិក្សាដឹងអំពីបញ្ហាដែលបុរសប្រើស្រោមអនាម័យនេះ។ ជាលទ្ធផលនៃការស្រាវជ្រាវបានអោយដឹងថា ការណែនាំដែលសរសេរក្នុងប្រអប់ស្រោមអនាម័យមិនមែនជាគំនិតដែលពួកគេត្រូវយកចិត្តទុកដាក់ច្រើនពេកនោះទេ៕ប្រភព៖health