ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក ចូលរួមក្នុងដំណើរ រចនាឧទ្ធម្ភាគចក្រ

បរទេស៖ កងទ័ពសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សមាជិកនៃកងពលតូចវាយប្រហារ ជើងអាកាសលេខ១០១ របស់សហរដ្ឋអាមេរិក បានទទួលការពិនិត្យមើល ចំពោះការអភិវឌ្ឍ នៃឧទ្ធម្ភាគចក្រហោះឡើងត្រង់ៗ SB-1 Defiant នេះបើតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។

កងកម្លាំងសកម្ម និងទាហានការពារជាតិ នៃកងពលតូច ដែលមានទីស្នាក់ការកណ្ដាល នៅទីក្រុង Fort Campbell រដ្ឋបានធ្វើទស្សនកិច្ច មជ្ឈមណ្ឌលរអភិវឌ្ឍន៍ នៃការហោះហើររបស់ នៅក្នុងទីក្រុង Sikorsky រដ្ឋ ដើម្បីរៀនពីការ រចនាឧទ្ធម្ភាគចក្រមធ្យម មានគោលដៅប្រើប្រាស់ ជំនួសឧទ្ធម្ភាគចក្រ UH-60 Black Hawk ដែលដាក់ប្រើការដំបូង នៅក្នុងឆ្នាំ១៩៧៤។

ឧទ្ធម្ភាគចក្រថ្មីនេះ គឺជាឧទ្ធម្ភាគចក្រមួយ មានស្លាបវិលចំនួនពីរ និងដើរដោយម៉ាស៊ីន Honeywell T55 ចំនួនពីរគ្រឿង ហើយវាបានបង្ហាញ ការហោះហើរដំបូង នៅក្នុងឆ្នាំ២០១៩។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក James Wilson មកពីមជ្ឈមណ្ឌល អាកាសចរណ៍ឥតខ្មោះ នៃកងទ័ពអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាតែងតែល្អប្រសើរ ដែលទទួលបានបច្ចេកវិទ្យា លេចធ្លោរមកក្នុងដៃទាហាន របស់យើង នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូង ដើម្បីផ្តល់មតិឆ្លើយតបវិញ ក្នុងពេលបច្ចុប្បន្ន ល្អជាងពេលក្រោយ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top