ហ្សាកាតា ៖ រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគលោក Luhut Binsar Panjaitan បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងបើកកោះបាលីរីសត របស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវ អន្តរជាតិ នៅខែតុលាខាងមុខនេះ ខណៈចំនួនករណី ឆ្លងជំងឺកូវីដ-១៩ បាន និងកំពុងធ្លាក់ចុះ នៅក្នុងប្រទេសនេះ ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទើបតែងើបចេញពីចំណុចកំពូល នៃរលកទី២ នៃការចម្លងជំងឺកូវីដ -១៩ ដែលបង្កឡើងដោយ ទម្រង់ឆ្លងថ្មី Delta ចាប់ពីខែកក្កដា ដល់ខែសីហា ហើយអាចកាត់បន្ថយអត្រាវិជ្ជមាន របស់វាមកនៅក្រោម ៥ ភាគរយ ។
ក្រុមការងារពិសេសជំងឺកូវីដ-១៩ បានកត់ត្រាករណីកើនឡើង ប្រចាំថ្ងៃខ្ពស់បំផុតគឺ ៥៦,៧៥៧ ករណីនៅថ្ងៃទី១៥ ខែកក្កដា ប៉ុន្តែការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ៣,៨៣៥ នាក់នៅថ្ងៃទី១៧ ខែកញ្ញា។

លោក Panjaitan បានប្រាប់សន្និសីទសារព័ត៌មាន ជាក់ស្តែងមួយថា“ ប្រសិនបើចំនួនករណីនៅតែបន្តធ្លាក់ចុះ ដូចនេះយើងជឿជាក់ថា នឹងបើកកោះបាលីឡើងវិញ” ។
ឥណ្ឌូនេស៊ី នឹងផ្តល់អាទិភាពដល់ភ្ញៀវ ទេសចរបរទេសមកពីប្រទេស ដែលមានករណី ឆ្លងជំងឺកូវីដ-១៩ ។ អាជ្ញាធរបន្តតាមដានវឌ្ឍនភាពនៃការ ដោះស្រាយជំងឺរាតត្បាត ជារៀងរាល់សប្តាហ៍ ដើម្បីធានាថា លក្ខខណ្ឌនៅតែ ស្ថិតក្រោមការគ្រប់គ្រង ដើម្បីឱ្យកោះបាលី មានសុវត្ថិភាព ក្នុងការបើកឡើងវិញ ៕ដោយ ឈូក បូរ៉ា
