ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កីឡាករ-កីឡាការិនីទំាង ១០ ប្រទេសធ្វើការហាត់សមយ៉ាងសកម្ម ត្រៀមលក្ខណៈព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ដែលប្រព្រឹត្តិទៅចាប់ពីចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ឆ្នាំ២០២៦ នៅវិមានក្នុងហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នៃការប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមទ្ធីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ និងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានក្រុមគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីអន្តរជាតិចូលរួម ប្រហែល ២៣០ នាក់ ក្នុងនោះកីឡាករកីឡាការិនីកម្ពុជា ៥៤ នាក់។

បញ្ជាក់៖ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ត្រៀមពិធីបើកជាផ្លូវការនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះក្រោមអធិបតីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា “ស.ស.យ.ក” ដែលនឹងប្រព្រឹត្តទៅនៅវិមាន ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕






