បរទេស៖ វីរបុរសអ្នកចាត់ការទូទៅរបស់ក្លិប Manchester United លោក Sir Alex Ferguson បានទម្លាយពីឱកាសដ៏ធំមួយដែលបានរបូតផុតដៃ និងអាចផ្លាស់ប្តូរប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើបរបស់បិសាចក្រហមទាំងស្រុង តាមរយៈការរៀបរាប់លម្អិតអំពីជំនួបសម្ងាត់រវាងលោក និងលោក Pep Guardiola នៅទីក្រុងញូវយ៉ក កាលពីឆ្នាំ ២០១២ ពោលគឺប៉ុន្មានខែមុនពេលលោកសម្រេចចិត្តចូលនិវត្តន៍ពីកីឡដ្ឋាន Old Trafford នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL...
បរទេស៖ វីរបុរសខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស លោក Gary Lineker បានចេញមុខគាំទ្រប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ឱ្យឈ្នះពានរង្វាន់បុគ្គលដ៏មហិមា Ballon d’Or បន្ទាប់ពីបង្ហាញទម្រង់លេង និងសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងកក្រើកទាំងក្នុងក្លិប Bayern Munich និងក្រុមជម្រើសជាតិ។ លោក Lineker ជឿជាក់ថា ខ្សែប្រយុទ្ធដ៏លេចធ្លោរូបនេះពិតជាសមនឹងទទួលបានពានរង្វាន់នេះជាងកីឡាករវ័យក្មេង Lamine Yamal...
បរទេស៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin បានប្រកាសជាផ្លូវការនូវចេតនាក្នុងការបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី ៤ ដែលអាចឱ្យលោកកាន់តំណែងនេះរហូតដល់ឆ្នាំ ២០៣១។ ការសម្រេចចិត្តដែលជាការកែប្រែជំហរទាំងស្រុងពីការសន្យាកាលពីមុននេះ ត្រូវបានគេមើលឃើញថាជាការបង្កើតការប្រកួតប្រជែងអំណាចដ៏តានតឹងថ្មីមួយទៀត ជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។...
លោក Gianni Infantino ទទួលបានប្រៀបយ៉ាងខ្លាំងក្នុងការបន្តកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីគូប្រជែងដ៏លេចធ្លោម្នាក់ គឺលោក Victor បរទេស៖ Montagliani បានប្រកាសជាផ្លូវការថានឹងមិនចូលរួមប្រកួតប្រជែងដណ្តើមតំណែងនេះឡើយ។ លោក Montagliani ដែលបច្ចុប្បន្នជាប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងជើង មជ្ឈិម និងការ៉ាប៊ីន (Concacaf) បានបញ្ជាក់ថា លោកនឹងបន្តឈរឈ្មោះដឹកនាំស្ថាប័ន Concacaf មួយអាណត្តិទៀត ដែលការណ៍នេះបានបញ្ចប់ពាក្យចចាមអារ៉ាមជុំវិញការដឹកនាំចលនាកំណែទម្រង់ប្រឆាំងនឹងលោក...