ភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំង Glow Night Run Vaseline គឺជាព្រឹត្តិការណរត់ពេលរាត្រី (យប់)ដែលប្រព្រឹត្តទៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នៅមាត់ទន្លេត្រើយខាងកើត (ជ្រោយចង្វារ ) ជាមួយកម្មវិធិកម្សាន្តជាច្រើន ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៧ ជាពិសេសដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍ពេលរាត្រី សម្រាប់តំបន់ទេសចរណ៍ តាងដងទន្លេ នៅរាជធានីភ្នំពេញ...
សៀមរាប ៖ កិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន-ជប៉ុន ក្រោមការដឹកនាំដោយសហប្រធានភាគីកម្ពុជា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន និងភាគីជប៉ុន លោក SUGIURA Kentaro អ្នកវិភាគនយោបាយកីឡាជាន់ខ្ពស់នៃទីភ្នាក់ងារកីឡាជប៉ុន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ នៅសណ្ឋាគារអង្គរអេមព្រីសអង្គរ ខេត្តសៀមរាប...
បរទេស៖ ទីក្រុងប៉ារីស (បារាំង)៖ ទោះបីជាទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងលទ្ធផល ៤-២ ទៅលើក្រុមអ្នកមានបុណ្យ Barcelona ក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីពេលថ្មីៗនេះក្តី ក្លឹបអ្នកមានបារាំង Paris Saint-Germain (PSG) កំពុងប្រឈមមុខនឹងវិបត្តិរបួសកីឡាករយ៉ាងធ្ងន់ធ្ងរ។ លោក Luis Enrique ដែលជាអ្នកចាត់ការទូទៅ កំពុងជួបការលំបាកយ៉ាងខ្លាំង...
ទីក្រុងមុយនិច (អាល្លឺម៉ង់)៖ ក្រុមកាំភ្លើងធំ Arsenal បានបន្តរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ក្នុងក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីបានវាយបកតាមស្មើម្ចាស់ផ្ទះ Bayern Munich ក្នុងលទ្ធផល ២-២ យ៉ាងស្វិតស្វាញ នៅកីឡដ្ឋាន Allianz Arena កាលពីរាត្រីកន្លងទៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAal ថ្ងៃទី២២ ខែតុលា...
បរទេស៖ ក្លឹប Inter Milan ទទួលបានជ័យជម្នះជាលើកដំបូងរបស់ខ្លួនក្នុងវគ្គសន្សំពិន្ទុនៃក្របខ័ណ្ឌ Champions League យ៉ាងប្រផិតប្រផើយបំផុត ក្នុងលទ្ធផល ១-០ ទៅលើក្រុម Shakhtar Donetsk នៅកីឡដ្ឋាន San Siro ទោះបីជាត្រូវលេងក្នុងស្ថានភាពសល់មនុស្សតិចជាងគូប្រកួតក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦...
បរទេស៖ ក្រុមអធិរាជស Real Madrid បានបន្តកំណត់ត្រាឈ្នះ ១០០% របស់ខ្លួនក្នុងវគ្គសន្សំពិន្ទុ (League Phase) នៃក្របខ័ណ្ឌ UEFA Champions League ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៤-១ ទៅលើក្រុម RB Leipzig នៅឯកីឡដ្ឋាន Santiago Bernabéu នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន...
បរទេស៖ ក្រុមបិសាចក្រហម Manchester United បានជួបប្រទះ នូវបរាជ័យយ៉ាងអាម៉ាស់ក្រោមស្នាដៃក្រុម Como ក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ដែលធ្វើឱ្យមានរលក នៃការរិះគន់យ៉ាងខ្លាំងនៅក្នុងក្លឹប នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី២២ខែតុលា ឆ្នាំ២០២៦ ។ ទោះបីជាទម្រង់លេងរបស់កីឡាករនៅលើទីលានត្រូវបានវាយតម្លៃថា "យ៉ាប់យឺនបំផុត"...
ប៉ារីស៖ ក្រុម Paris Saint-Germain (PSG) បានបង្ហាញទម្រង់លេងយ៉ាងស្វិតស្វាញនៅលើទីលាន Parc des Princes ដើម្បីបញ្ចប់កំណត់ត្រាឈ្នះរហូតរបស់ក្រុម Barcelona ដោយបានយកឈ្នះក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារកន្លងទៅ។ ជ័យជម្នះនេះបានសបញ្ជាក់ជាថ្មីថា PSG នៅតែជាក្លិបបាល់ទាត់ដ៏រឹងមាំបំផុតមួយនៅលើពិភពលោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL...
ភ្នំពេញ៖កុមារាកម្ពុជា ២ រូបត្រៀមធ្វើដំណើរពីរាជធានីភ្នំពេញ ទៅទីក្រុងឡុងដ៍ ដែលមានចម្ងាយដល់ទៅជិត ១៤,០០០ គីឡូម៉ែត្រ ដើម្បីចូលរួមកាន់ដៃកីឡាករបាល់ទាត់ល្បីៗរបស់ក្លឹបTottenham Hotspur ដើរក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ Premier League នៅចក្រភាពអង់គ្លេសជាផ្លូវការ ហើយការធ្វើដំណើរនេះនឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ និងសំខាន់បំផុតក្នុងឆាកជីវិតរបស់ប្អូនៗ ដែលវាក៏ជាការចងចាំដ៏វិសេសវិសាលពេញមួយជីវិតថែមទៀតផង ។ លោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ បានប្រាប់ថា...
ជប៉ុន៖កីឡាករអត្តពលកម្មជនពិការកម្ពុជា វ៉ាន វ៉ុន បានរកមេដាយសំរិទ្ធ ១ គ្រឿង ដំបូងគេបង្អស់ និងជាប្រវត្តិសាស្ត្រ ជូនប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ អៃឈិ–ណាហ្គោយ៉ា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ដែលមានប្រទេសចូលរួមប្រកួតប្រជែងជាង ៤៥ ប្រទេស មកពីទូទាំងទ្វីបអាស៊ី លើប្រភេទកីឡាអត្តពលកម្មប្រណាំងរទេះ ចម្ងាយ ១០០ម៉ែត្រ (វិញ្ញាសា...