ព័ត៌មានជាតិ

ក្រុមហ៊ុនវៀតណាម Hoàng Anh Gia Lai ផ្តល់ជំនួយឥតសំណងជាង ២លានដុល្លារ សាងសង់កីឡដ្ឋានជូនខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ក្រុមហ៊ុន Hoàng Anh Gia Lai (HAGL) របស់ប្រទេសវៀតណាម បានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ជាង ២លានដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីសាងសង់កីឡដ្ឋាន «ស្ទឹងត្រែង ហ័ងអញហ្សាសឡាយ» ដែលគ្រោងប្រើរយៈពេលសាងសង់ប្រមាណ ១០ខែ។ ពិធីបើកការដ្ឋានសាងសង់កីឡដ្ឋាននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានលោក សរ សូពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ដួង ង្វៀន ឌឹក (Đoàn Nguyên Đức) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hoàng Anh…

ខេត្តស្ទឹងត្រែង៖ ក្រុមហ៊ុន Hoàng Anh Gia Lai (HAGL) របស់ប្រទេសវៀតណាម បានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ជាង ២លានដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីសាងសង់កីឡដ្ឋាន «ស្ទឹងត្រែង ហ័ងអញហ្សាសឡាយ» ដែលគ្រោងប្រើរយៈពេលសាងសង់ប្រមាណ ១០ខែ។

ពិធីបើកការដ្ឋានសាងសង់កីឡដ្ឋាននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានលោក សរ សូពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ដួង ង្វៀន ឌឹក (Đoàn Nguyên Đức) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hoàng Anh Gia Lai (HAGL) របស់ប្រទេសវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។

តាមរយៈជំនួយឥតសំណងនេះ ក្រុមហ៊ុន Hoàng Anh Gia Lai បានបង្ហាញពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសហគមន៍នៅក្នុងខេត្តស្ទឹងត្រែង តាមរយៈការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដោយមិនមែនជាគម្រោងវិនិយោគដើម្បីស្វែងរកប្រាក់ចំណេញនោះទេ។

គម្រោងសាងសង់កីឡដ្ឋាននេះ ត្រូវបានរំពឹងថា នឹងក្លាយជាសមិទ្ធផលថ្មីមួយសម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ជាពិសេសយុវជន និងអ្នកស្រឡាញ់វិស័យកីឡា ដោយផ្តល់ឱកាសឱ្យមានទីលានសម្រាប់ហ្វឹកហាត់ ការប្រកួត និងការរៀបចំព្រឹត្តិការណ៍កីឡានានា។

លោក ដួង ង្វៀន ឌឹក ដែលជាអ្នកជំនួញដ៏លេចធ្លោរបស់ប្រទេសវៀតណាម ក៏មានសកម្មភាពធុរកិច្ចនៅក្នុងខេត្តស្ទឹងត្រែង តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមមានក្រុមហ៊ុនម្សៅដំឡូងមីចំកាត់។

ការផ្តល់ជំនួយឥតសំណងជាង ២លានដុល្លារអាមេរិកនេះ មិនត្រឹមតែជាការគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡានៅខេត្តស្ទឹងត្រែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចូលរួមរបស់វិស័យឯកជនក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមផងដែរ។

Most Popular

To Top