សិល្បៈ និង កម្សាន្ត

ក្រុមចម្រៀង BIGBANG បង្ហើបពីការចេញបទចម្រៀងឌីជីថលថ្មី

សេអ៊ូល៖ ក្រុមចម្រៀង K-pop ដ៏ល្បីល្បាញ BIGBANG គ្រោងនឹងបញ្ចេញបទចម្រៀងឌីជីថលថ្មីមួយនៅថ្ងៃសុក្រនេះ នេះបើយោងតាមការប្រកាសរបស់ផលិតកម្មតំណាងក្រុម ដែលជាព្រឹត្តិការណ៍ពិសេសមួយទៀតដើម្បីអបអរសាទរខួបគម្រប់ ២០ ឆ្នាំរបស់ក្រុមក្នុងឆ្នាំនេះ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន​ Yonhap ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ផលិតកម្ម YG Entertainment បានបង្ហោះរូបភាពផ្សព្វផ្សាយ (Posters) ដើម្បីបង្ហើបពីបទចម្រៀងថ្មីនេះនៅលើប្លុកផ្លូវការរបស់ខ្លួន ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតអំពីបទចម្រៀងដែលនឹងត្រូវចេញផ្សាយនៅម៉ោង ២ រសៀលនេះឡើយ។ កាលពីខែសីហាកន្លងទៅ ក្រុម BIGBANG បានបញ្ចេញបទចម្រៀង «BiiiG» ដែលជាបទចម្រៀងថ្មីដំបូងរបស់ក្រុមក្នុងរយៈពេល ៤ ឆ្នាំ និង ៤ ខែ…

សេអ៊ូល៖ ក្រុមចម្រៀង K-pop ដ៏ល្បីល្បាញ BIGBANG គ្រោងនឹងបញ្ចេញបទចម្រៀងឌីជីថលថ្មីមួយនៅថ្ងៃសុក្រនេះ នេះបើយោងតាមការប្រកាសរបស់ផលិតកម្មតំណាងក្រុម ដែលជាព្រឹត្តិការណ៍ពិសេសមួយទៀតដើម្បីអបអរសាទរខួបគម្រប់ ២០ ឆ្នាំរបស់ក្រុមក្នុងឆ្នាំនេះ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន​ Yonhap ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ផលិតកម្ម YG Entertainment បានបង្ហោះរូបភាពផ្សព្វផ្សាយ (Posters) ដើម្បីបង្ហើបពីបទចម្រៀងថ្មីនេះនៅលើប្លុកផ្លូវការរបស់ខ្លួន ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតអំពីបទចម្រៀងដែលនឹងត្រូវចេញផ្សាយនៅម៉ោង ២ រសៀលនេះឡើយ។

កាលពីខែសីហាកន្លងទៅ ក្រុម BIGBANG បានបញ្ចេញបទចម្រៀង «BiiiG» ដែលជាបទចម្រៀងថ្មីដំបូងរបស់ក្រុមក្នុងរយៈពេល ៤ ឆ្នាំ និង ៤ ខែ ចាប់តាំងពីបទ «Still Life» ត្រូវបានចេញផ្សាយកាលពីខែមេសា ឆ្នាំ ២០២២។

បច្ចុប្បន្ន ក្រុមចម្រៀងនេះកំពុងមមាញឹកក្នុងដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក «XX: Cosmos» ហើយក៏គ្រោងនឹងឡើងសម្តែងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA Awards ដែលជាព្រឹត្តិការណ៍តន្ត្រីប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់ K-pop នៅទីក្រុងអូសាកា ប្រទេសជប៉ុន នាចុងសប្តាហ៍នេះផងដែរ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top