ភ្នំពេញ៖ ដោយមានកម្ពស់ជាង៣០ជាន់ គម្រោងសណ្ឋាគារផ្កាយប្រាំ និងខុនដូ វីនដាម (Wyndham) របស់មជ្ឈមណ្ឌលលីស៊ីន CEO ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបញ្ចប់គ្រោងអគារ និងកសាងដល់ជាន់ដំបូល ដោយនៅឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ។ នាពេលថ្មីៗនេះ មជ្ឈមណ្ឌលលីស៊ីន CEO បានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារ ដោយមានការប្រសិទ្ធិពរពីព្រះសង្ឃ និងការសម្តែងម៉ុងសាយអមដោយសំឡេងម៉ាស៊ីនរបារដែកចុងក្រោយត្រូវបានបិទជិត។ ជាសក្ខីភាពនៃភាពជោគជ័យនេះ...
បាត់ដំបង ៖ គម្រោងស្ថាបនាសាងសង់ព្រលានយន្តហោះ បែកចានខេត្តបាត់ដំបង រហូតមកដល់ពេលនេះឈានដល់ដំណាក់កាលនៃការដាំបង្គោល កំណត់ព្រំដី និងកំពុងបន្តសិក្សាពីទំហំទុននៃការសាងសង់ រួមជាមួយនឹងផលប៉ះពាល់លើគម្រោងផងដែរ។ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងធ្វើការមួយជំហានហើយ ជាមួយនឹងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយទីមួយក្នុងក្របខ័ណ្ឌនៃការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងការអនុវត្តការងារជាក់ស្តែង តាមណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានឆ្វៀលផ្ទៃដីព្រលានយន្តហោះទុកសម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ...
ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា មានការរីកចំរើនជាលំដាប់ និងបានជួយជំរុញកំណើន សេដ្ឋកិច្ចជាតិ ឱ្យមានការរីកចំរើន អ្នកជំនាញបានមើលឃើញពីការវិនិយោគលើវិស័យនេះ មានកត្តាសំខាន់ៗ ចំនួន៣ ដែលត្រូវបានអនុវត្តន៍ នាពេលកន្លងមកនេះ។ លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានលើកឡើងថា ការវិនិយោគលើវិស័យអចលនទ្រព្យ នៅកម្ពុជា មាន ៣...
ភ្នំពេញៈ បណ្តាស្ថាប័នហិរញ្ញវត្ថុ (ធនាគារ) ជាច្រើន បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុខុសៗគ្នាដល់អតិថិជន ខណៈធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅតែមានឱកាសជាច្រើន ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុនៅកម្ពុជា ព្រោះកម្ពុជាមិនទាន់មានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុគ្រប់គ្រាន់នៅឡើយ។ វិស័យធនាគារនៅកម្ពុជា នៅតែបន្តមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលធ្វើឱ្យមានកំណើនវិនិយោគក្នុងការបង្កើតធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស។ កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ...
ភ្នំពេញ៖ ជាការពិត គម្រោងធំៗជាច្រើន តែងតែចំណាយពេលជាយូរ ទម្រាំសម្រេចគម្រោងបានមួយៗ ហើយសម្រាប់ឆ្នាំ២០២១នេះ អាចចាត់ទុកបានថាកម្ពុជា ឈានទៅមុខ ថែមមួយកម្រិតទៀត លើវិស័យអចលនទ្រព្យ តាមរយៈគម្រោងលំនៅឋាន ផ្តល់នូវការរស់នៅ ស្តង់ដារសិង្ហបុរី Axis Residences ដែលជាគម្រោងដ៏ធំ និងដំបូងបង្អស់នៅកម្ពុជា ក្រោមការវិនិយោគទុន ពីក្រុមហ៊ុន Spring CJW Development...
ស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។ គម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស...
ភ្នំពេញៈ នៅឆ្នាំ២០២១នេះ ឥទ្ឋិពលនៃវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ មកទាន់បញ្ចប់ទេ ប៉ុន្តែក្តីសង្ឃឹមបានកើតមានហើយ ខណៈចរន្តទិញលក់ដីធ្លី បានចាប់ផ្តើមសកម្មភាពបណ្តើរ។ តើអ្នកវិនិយោគគួរវិនិយោគលើដីធ្លីនៅខេត្តណាខ្លះ ក្រៅពីរាជធានីភ្នំពេញ លោកយិន លាងគង់ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងជាស្ថាបនិកនៃគេហទំព័រ Propertyarea.asia ដែលបានតាមដានការវិវត្តវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យបានលើកឡើងថា តម្លៃដីធ្លី នៅតាមបណ្តាខេត្តមួយចំនួន មានឳកាសកើនតម្លៃច្រើន ដោយសារហេតុផល និងកត្តាអំណោយផលជាច្រើន។ បណ្តាខេត្តទាំងនោះមានននៅតំបន់ឆ្នេរ និងតំបន់ទំនាបកណ្តាលប្រទេស...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា តម្លៃនៃរូបិយបណ្ណវត្ថុដ៏ល្បីល្បាញ Bitcoin គឺបានធ្លាក់ចុះដល់ទៅ២០ភាគរយកាលពីថ្ងៃចន្ទម្សិលមិញបន្ទាប់ពីវាបានឡើង ដល់តម្លៃជិត៤២ ០០០ផោនកាលពីថ្ងៃសុក្រកន្លងមក។ យោងតាមការទិន្នន័យរបស់វេបសាយ coindesk.com បានបញ្ជាក់ថា Bitcoin បានធ្លាក់ពី ៣០ ៣០៥ដុល្លារពី៣៨ ៩៤៧ ដុល្លារត្រឹមតែរយៈពេល២៤ម៉ោង។ប្រភពដដែលនេះបានឲ្យដឹងដែរថា តម្លៃជួញដូររបស់វាមានត្រឹមតែ៣៥ ០០០ដុល្លារប៉ុណ្ណោះនៅមុនពេលដែលវាឡើងទៅដល់តម្លៃកំណត់ត្រា កាលពីថ្ងៃសុក្រកន្លងទៅ។ រំលឹកដែរថាកាលពីថ្ងៃទី១៦ខែធ្នូកន្លងទៅ តម្លៃរបស់វាត្រូវបានកើនឡើងដល់ទៅ២០ ០០០ដុល្លារមិនធ្លាប់តាំងតែពីវាត្រូវ បានបង្កើតឡើងដំបូង...
កំពតៈ ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយខេត្តជាប់មាត់សមុទ្រ ឱ្យទៅជាតំបន់កម្សាន្តដ៏ទាក់ទាញលំដាប់អន្តរជាតិ បច្ចុប្បនេះ ខេត្តកំពត នៅតែបន្តភាពទាក់ទាញលើគម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗជាច្រើនដែលមានតម្លៃរាប់សិបលានដុល្លារ ដែលបម្រើដល់វិស័យទេសចរណ៍។ ភ្ជាប់ជាមួយនឹងការទទួលបានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើននៅទូទាំងខេត្តកំពត លោកបណ្ឌិត តេង រិទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុនអចលទ្រព្យ R Investment Group នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញពីក្ដីសាទរ ទៅនឹងអ្វីដែលខេត្តកំពតទទួលបាននៅពេលនេះ...
ពោធិ៍សាត់ៈ គម្រោងសាងសង់ផ្លូវមួយខ្សែ តភ្ជាប់រវាងភូមិថាសេន ឃុំឡែមកាត់ ស្រុមមឿង ខេត្តត្រាត ប្រទេសថៃ មកកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់ប្រទេសកម្ពុជា ក្រោមការចំណាយរបស់ថៃត្រូវបានបញ្ចប់ ការសាងសង់ជាស្ថាពរហើយ។ អភិបាលខេត្តពោធិ៍សាត់ លោកម៉ៅ ធនិន បានមានប្រសាសន៍នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា ការតភ្ជាប់ផ្លូវមួយខ្សែនេះ ជាការបង្កើតច្រកសេដ្ឋកិច្ចថ្មីមួយទៀតរវាងប្រទេសកម្ពុជា-ថៃ ជាពិសេសធ្វើឱ្យស្រុកវាលវែង ខេត្តពោធិ៍សាត់...