យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានជោគជ័យ ក្នុងការធានា បាននូវកុងត្រាមួយជាមួយនឹងយុវជន ឆ្នើមម្នាក់របស់ក្លឹបគូប្រជែង របស់ខ្លួនហង្សក្រហម Liverpool។ ប្រភពដដែលជឿជាក់ថា កីឡាករ Isaac Konde បានសម្រេចចិត្តផ្ទេរមកចូលរួមក្លឹបបិសាចក្រហម Man UTD នៅចុងម៉ោង នៃទីផ្សារដោះដូររដូវកាលនេះ...
បរទេស៖ ខ្សែប្រយុទ្ធ Erling Haaland បានបន្តបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយរកបានពីរគ្រាប់ម្នាក់ឯង ជួយឱ្យ Manchester City ទទួលបានជ័យជម្នះ ២-០ លើក្រុម FC Porto នៅក្នុងការប្រកួតបើកឆាកពានរង្វាន់ UEFA Champions League នៅកីឡដ្ឋាន Estádio do Dragão...
ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានសម្រេចចាត់បញ្ជូនគ្រូបង្វឹក និងកីឡាការិនីហែលទឹកពាក់ជើងទាចំនួន ២ រូប ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹកពាក់ជើងទា យុវជនអាស៊ី នៅទីក្រុង Haian ខេត្ត Jiangsu...
អារ៉ាប៊ីសាអូឌីត ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ឆ្នើម របស់ក្រុម Real Madrid គឺកីឡាករ Karim Benzema បានចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតក្នុងវ័យ ៣៨ ឆ្នាំ បន្ទាប់ពីរកចំណូលបានយ៉ាងច្រើន ក្នុងអំឡុងពេលលេងឲ្យក្លឹបកំពូលៗ នៅទីនោះ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា...
ភ្នំពេញ ៖ ពិធីបិទវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌”ជាផ្លូវការ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-និងកីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន...
បរទេស៖ ការត្រឡប់មកដឹកនាំក្លឹបអធិរាជស Real Madrid ជាលើកទីពីរ របស់លោក José Mourinho បានបង្កើតជាសំណួរ និងប្រធានបទក្តៅគគុក នៅក្នុងពិភពបាល់ទាត់ តើអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែមានសមត្ថភាព និងមន្តអាគមបាល់ទាត់ដើម្បីដឹកនាំក្រុមលើកពានរង្វាន់អឺរ៉ុប UEFA Champions League និងបញ្ជាក់ពីភាពជា «The Special One» របស់លោកបានដែរឬទេ?...
តូក្យូ ៖ ប្រភពព័ត៌មានរដ្ឋាភិបាលជប៉ុនមួយបាននិយាយកាលពីថ្ងៃចន្ទថា ម្ចាស់ផ្ទះជប៉ុនកំពុងពិចារណាអនុញ្ញាតឲ្យក្រុមអត្តពលិកកូរ៉េខាងជើង និងអ្នកដទៃទៀតដែលពាក់ព័ន្ធនឹងការប្រកួតកីឡាអាស៊ី “Aichi-Nagoya Asian Games” ចូលប្រទេសមុនពេលបើកព្រឹត្តិការណ៍នៅចុងខែនេះ ដោយការប្រកួតប្រព្រឹត្តចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ ។ រដ្ឋាភិបាលជាគោលការណ៍បានហាមឃាត់ជនជាតិកូរ៉េខាងជើងមិនឲ្យចូលប្រទេសជប៉ុនជាផ្នែកមួយនៃទណ្ឌកម្មប្រឆាំងនឹងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្តែបានធ្វើករណីលើកលែងសម្រាប់ព្រឹត្តិការណ៍កីឡា។ ប្រទេសទាំង ២...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Wolves បានទិញកីឡាករចំណូលថ្មីម្នាក់ជាផ្លូវការនៅពេលវេលាចុងម៉ោងនៃទីផ្សារដោះដូរកីឡាកររដូវកាលនេះ។ កីឡាករខ្សែប្រយុទ្ធជើងចាស់ Bertrand Traore ដែលធ្លាប់លេងឲ្យទាំងក្លឹប Chelsea និង Aston Villa រូបនេះនឹងត្រូវផ្ទេរទៅចូលរួមក្លឹប Wolves ក្នុងកិច្ចកុងត្រាដែលមានរយៈពេល១ឆ្នាំ។ គួរឲ្យដឹងដែរថា Wolves បច្ចុប្បន្នកំពុងលេងនៅលីគទី២របស់អង់គ្លេសហើយសង្ឃឹមថាការមកដល់នៃខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះនឹងអាចជួយឲ្យក្រុមអាចបង្កើនកម្លាំងប្រយុទ្ធធ្វើយ៉ាងណាអាចវិលមកលីគកំពូលអង់គ្លេសវិញនៅរដូវកាលក្រោយ៕ ប្រែសម្រួល៖ ស៊ុនលី
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Charnwit Polcheewin អនុប្រធានសមាគមបាល់ទាត់ថៃ (FAT) បានបដិសេធលទ្ធភាព នៃការដាក់កីឡាករឲ្យចូលសញ្ជាតិថៃ ដោយគ្មានដើមកំណើតក្នុងស្រុក(ថៃ)សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ ដោយលើកឡើង ពីឧបសគ្គផ្នែកច្បាប់ និងការជំទាស់ពីអ្នកគាំទ្រ។ បញ្ហានេះត្រូវបានលើកឡើង ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានទាក់ទងនឹងការប្រកួតកីឡាអាស៊ីនៅថ្ងៃទី ៤ ខែកញ្ញា ។...
ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run 2026 ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទរត់ដើម្បីលើកម្ពស់ការយល់ដឹង និងទប់ស្កាត់ ព្រមទំាងកាត់បន្ថយជំងឺមហារីកសុដន់ (AIA Pink Run) លើសពីការរត់ AIA Pink Run 2026 ក៏ជាព្រឹត្តិការណ៍ស្នូល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង...