សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា ក្រុមហ៊ុន Samsung បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនអេឡិចត្រូនិក Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាកំណើនទ្វេដង នៃប្រាក់ចំណូលប្រចាំឆ្នាំ២០២១ របស់ខ្លួន ។
ប្រាក់ចំណេញប្រតិបត្តិការ បានកើនឡើង៤៣,៥ភាគរយ ក្នុង១ឆ្នាំ ដល់៥១,៦៣ពាន់ពាន់លានវ៉ុន ស្មើនឹង ៤៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ។
ប្រាក់ចំណូលបានកើនឡើង ១៨,១ភាគរយ ដល់២៧៩,៦ពាន់ពាន់លានវ៉ុន ស្មើនឹង ២៣២,៨ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ហើយប្រាក់ចំណូលសុទ្ធ បានកើនឡើង៥១,១ភាគរយ ដល់៣៩,៩១ពាន់ពាន់លានវ៉ុន ស្មើនឹង ៣៣,២ពាន់លានដុល្លារអាមេរិក ។
ក្នុងអំឡុងត្រីមាសខែតុលាដល់ខែធ្នូ ប្រាក់ចំណេញប្រតិបត្តិការ មានចំនួន ១៣,៨៧ពាន់ពាន់លានវ៉ុន ស្មើនឹង ១១,៥ពាន់លានដុល្លារអាមេរិក កើនឡើង៥៣,៣ភាគរយ បើធៀបនឹងត្រីមាសដូចគ្នា នៃឆ្នាំ២០២០ ។
ប្រាក់ចំណូលបានកើនឡើង ២៤,៤ភាគរយ ដល់៧៦,៥៧ពាន់ពាន់លានវ៉ុន ស្មើនឹង៦៣,៨ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៤ ហើយប្រាក់ចំណូលសុទ្ធ បានកើនឡើង៦៤ភាគរយ ដល់១០,៨៤ពាន់ពាន់លានវ៉ុន ស្មើនឹង ៩ពាន់លានដុល្លារ អាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា