ហុងកុង៖ កោដ្ឋដាក់អដ្ឋិធាតុ របស់អតីតកំពូលតារាចម្រៀងប៉ុបហុងកុង អ្នកនាង Anita Mui (អានីតា មុយ) ត្រូវបានរាយការណ៍ថា បានបាត់ពីវត្តមួយនៅលើកោះ Lantau ទីក្រុងហុងកុង អស់រយៈពេលជិត៣ខែមកហើយ ។ ក្រុមគ្រួសាររបស់តារាស្រីរូបនេះ កំពុងតែអំពាវនាវសុំ ជំនួយជាបន្ទាន់ បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិស ហាក់គ្មានការវិវឌ្ឍទាល់តែសោះ ដែលធ្វើឱ្យពួកគេរងនូវ “ភាពឈឺចាប់ និងខកចិត្តយ៉ាងខ្លាំង”...
ញូវយ៉ក ៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា តារាសម្តែងហូលីវូដ អ្នកស្រី Selma Blair ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន បន្ទាប់ពីចុះពីជើងហោះហើរពីទីក្រុង Los Angeles ទៅកាន់ទីក្រុងញូវយ៉ក ជុំវិញការចោទប្រកាន់ថាបានប្រើប្រាស់អំពើហិង្សា និងបង្ករបួសស្នាមដល់បុគ្គលិកបម្រើការលើយន្តហោះចំនួនពីរនាក់ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ សេចក្តីថ្លែងការណ៍ពីអាជ្ញាធរ កំពង់ផែញូវយ៉ក និងញូវជឺស៊ី...
ប៉េកាំង៖ ចំណែកទីផ្សារបន្ទះឈីប AI សម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអាមេរិក Nvidia នៅក្នុងប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម ៣៤% នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៦។ ការធ្លាក់ចុះនេះកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិក បានរឹតបន្តឹងការនាំចេញ ខណៈដែលក្រុមហ៊ុនក្នុងស្រុករបស់ចិន ដឹកនាំដោយ Huawei កំពុងដណ្តើមបានចំណែកទីផ្សារកាន់តែច្រើនឡើងៗ។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ IDC ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន។...
បរទេស៖ វីរបុរសអ្នកចាត់ការទូទៅរបស់ក្លិប Manchester United លោក Sir Alex Ferguson បានទម្លាយពីឱកាសដ៏ធំមួយដែលបានរបូតផុតដៃ និងអាចផ្លាស់ប្តូរប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើបរបស់បិសាចក្រហមទាំងស្រុង តាមរយៈការរៀបរាប់លម្អិតអំពីជំនួបសម្ងាត់រវាងលោក និងលោក Pep Guardiola នៅទីក្រុងញូវយ៉ក កាលពីឆ្នាំ ២០១២ ពោលគឺប៉ុន្មានខែមុនពេលលោកសម្រេចចិត្តចូលនិវត្តន៍ពីកីឡដ្ឋាន Old Trafford នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL...
បេងហ្គាឡូរូ៖ ប្រទេសឥណ្ឌាបានចេញមុខការពារដំណើរការអនុម័តសេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ខ្លួនថា មានភាពយុត្តិធម៌ និងគ្មានការរើសអើងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីមហាសេដ្ឋី Elon Musk បានចោទប្រកាន់ «ក្រុមមហាសេដ្ឋីផ្តាច់មុខ (Oligarchs)» ដែលមិនបញ្ចេញឈ្មោះ ពីរឿងរារាំងដំណើរការដាក់ឱ្យប្រើប្រាស់បណ្តាញ Starlink នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ។ លោក Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X ដោយមិនបានបញ្ចេញឈ្មោះបុគ្គលណាម្នាក់ថា Starlink កំពុងត្រូវបានរារាំងដោយ...
លោក Gianni Infantino ទទួលបានប្រៀបយ៉ាងខ្លាំងក្នុងការបន្តកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីគូប្រជែងដ៏លេចធ្លោម្នាក់ គឺលោក Victor បរទេស៖ Montagliani បានប្រកាសជាផ្លូវការថានឹងមិនចូលរួមប្រកួតប្រជែងដណ្តើមតំណែងនេះឡើយ។ លោក Montagliani ដែលបច្ចុប្បន្នជាប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងជើង មជ្ឈិម និងការ៉ាប៊ីន (Concacaf) បានបញ្ជាក់ថា លោកនឹងបន្តឈរឈ្មោះដឹកនាំស្ថាប័ន Concacaf មួយអាណត្តិទៀត ដែលការណ៍នេះបានបញ្ចប់ពាក្យចចាមអារ៉ាមជុំវិញការដឹកនាំចលនាកំណែទម្រង់ប្រឆាំងនឹងលោក...
បរទេស៖ ការរាយការណ៍អំពីករណីមរណភាពរបស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍ម្នាក់នៅមជ្ឈមណ្ឌលស្រាវជ្រាវជំងឺប៉េស្តក្នុងតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី បានបង្កឱ្យមានការព្រួយបារម្ភ និងចោទជាសំណួរថា តើពិភពលោកអាចប្រឈមមុខនឹងការផ្ទុះរាលដាលជាសកលនៃជំងឺអាសន្នរោគសួត (Pneumonic Plague) ដែរឬទេ ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសុខាភិបាលអន្តរជាតិបានអះអាងថា លទ្ធភាពនៃការផ្ទុះឡើងជាជំងឺរាតត្បាតសកល គឺមិនអាចកើតឡើងនោះឡើយ ដោយសារកត្តាការពារ និងវិធានការវេជ្ជសាស្ត្រទំនើបជាច្រើន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ១....
បរទេស៖ កីឡាករពានរង្វាន់បាល់ឱបអាមេរិក (NFL) Travis Kelce បានចែករំលែកនូវ «ដំណឹងល្អបំផុត» ក្នុងថ្ងៃគម្រប់ខួបកំណើតអាយុ ៣៧ ឆ្នាំរបស់លោក ដែលបានប្រារព្ធឡើងយ៉ាងកក់ក្តៅជាមួយ Taylor Swift អំឡុងពេលញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានអ៊ីតាលី Torrisi ក្នុងទីក្រុងញូវយ៉ក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ENews ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ កីឡាករតំណែង...
បរទេស៖ កាលបរិច្ឆេទ នៃការដោះលែងតារាចម្រៀងរ៉េបដ៏ល្បីល្បាញ Sean “Diddy” Combs ត្រូវបានពន្យារពេល បន្ថែមទៀត ដោយរំកិលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៨ ទៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៨ វិញ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ការិយាល័យពន្ធនាគារសហព័ន្ធអាមេរិក (BOP) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ENews ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។...
បរទេស៖ ជារៀងរាល់ខែតុលា ស្របពេលពិធីបុណ្យ Halloween និងព្រឹត្តិការណ៍កីឡា World Series ឈានមកដល់ ក្រុមហ៊ុន Disney តែងតែប្រកាសកែសម្រួលតម្លៃសំបុត្រចូលកម្សាន្តនៅសួនកម្សាន្តនានារបស់ខ្លួនក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែសម្រាប់រដូវកាលឆ្នាំ ២០២៦-២០២៧ តម្លៃសំបុត្រជាច្រើនកម្រិតនៅតែរក្សាដដែល រីឯសំបុត្រដែលត្រូវឡើងថ្លៃវិញ គឺឡើងក្នុងកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Deadline ថ្ងៃទី៨ តុលា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះកើតឡើងស្របពេលទីផ្សារសួនកម្សាន្តជួបសម្ពាធមួយចំនួន៖...