កីឡា

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ពិធីបើកការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦

ភ្នំពេញ ៖ ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ជាផ្លូវការនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នារសៀលនេះ ក្រោមអធិបតីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា “ស.ស.យ.ក” ដែលនឹងប្រព្រឹត្តទៅនៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នៃការប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមទ្ធីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ និងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានក្រុមគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីអន្តរជាតិចូលរួម ប្រហែល ២៣០ នាក់ ក្នុងនោះកីឡាករកីឡាការិនីកម្ពុជា ៥៤ នាក់។

ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួត និងអត្តពលិកទំាងអស់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ដែលមានរយៈពេល ៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ឆ្នាំ២០២៦ នៅវិមានក្នុងហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕

Most Popular

To Top