បរទេស៖ ក្រុមហ៊ុន Paramount ដែលគ្រប់គ្រងដោយក្រុមហ៊ុន Skydance បានប្រកាសពីការបញ្ចប់ជាស្ថាពរ នូវកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយយក្ស Warner Bros. Discovery ក្នុងទំហំទឹកប្រាក់ប្រមាណ ៨១ ពាន់លានដុល្លារអាមេរិក (ឬប្រមាណ ៦១ ពាន់លានផោន) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
កិច្ចព្រមព្រៀងនេះបាននាំយកស្ទូឌីយោផលិត ខ្សែភាពយន្តដែលចំណាស់ជាងគេ និងធំបំផុតរបស់សហរដ្ឋអាមេរិកទាំងពីរ ឱ្យមករួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ដែលកែប្រែមុខមាត់ឧស្សាហកម្មហូលីវូដ (Hollywood) ទាំងមូល។
ក្រោយការទិញយក និងរួមបញ្ចូលគ្នានេះ មហាអំណាចប្រព័ន្ធផ្សព្វផ្សាយថ្មីនេះនឹងត្រូវដំណើរការក្រោមឈ្មោះថ្មីថា “Skydance” ដែលនឹងក្លាយជាក្រុមហ៊ុនកម្សាន្តឈានមុខគេលំដាប់ថ្នាក់សកលលោក។
ការបង្រួបបង្រួមក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយខ្នាតយក្សទាំងពីរនេះ ត្រូវបានធ្វើឡើងដើម្បីប្រមូលផ្តុំធនធាន និងកម្មសិទ្ធិបញ្ញា (IP) ដ៏សម្បូរបែបរបស់ពួកគេ ឱ្យស្ថិតនៅក្រោមដំបូលតែមួយ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តដែលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។
សរុបមក ការបញ្ចប់កិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលអាចកំណត់ទិសដៅថ្មី សម្រាប់ការផលិតខ្សែភាពយន្ត ការចាក់ផ្សាយ (Streaming) និងឧស្សាហកម្មកម្សាន្តនៅទូទាំងពិភពលោក។
ប្រែសម្រួល៖ គីរី
