កីឡា

សហព័ន្ធបាល់ឱបកម្ពុជាបានបញ្ជូនក្រុមកីឡាករ-កីឡាការិនី និងក្រុមវ័យចាស់ចូលរួមការប្រកួតកីឡាបាល់ឱបពានរង្វាន់ Phnom Penh Tens

ភ្នំពេញ៖នាថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៦ Phnom Penh Rugby Social Club បានរៀបចំការប្រកួតកីឡាបាល់ឱបពានរង្វាន់ Phnom Penh Tens នៅទីលានផ្កាយសមុទ្រ (ISF Ground Field) ដែលការប្រកួតនេះក្រោមការសហការជាមួយសហព័ន្ធបាល់ឱបកម្ពុជា ដើម្បីផ្សព្វផ្សាយ និងអភិឌ្ឍនវិស័យឱបកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើង។ លោក ពេជ រតនា អគ្គលេខាធិការសហព័ន្ធបាល់ឱបកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ឱបពានរង្វាន់ Phnom Penh Tens ឆ្នាំ២០២៦ នេះមានក្រុមកីឡាករ-កីឡាការិនីចំនួន ១៦ ក្រុម ក្នុងនោះ ក្រុមកីឡាករវ័យពេញមានចំនួន…

ភ្នំពេញ៖នាថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៦ Phnom Penh Rugby Social Club បានរៀបចំការប្រកួតកីឡាបាល់ឱបពានរង្វាន់ Phnom Penh Tens នៅទីលានផ្កាយសមុទ្រ (ISF Ground Field) ដែលការប្រកួតនេះក្រោមការសហការជាមួយសហព័ន្ធបាល់ឱបកម្ពុជា ដើម្បីផ្សព្វផ្សាយ និងអភិឌ្ឍនវិស័យឱបកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើង។

លោក ពេជ រតនា អគ្គលេខាធិការសហព័ន្ធបាល់ឱបកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ឱបពានរង្វាន់ Phnom Penh Tens ឆ្នាំ២០២៦ នេះមានក្រុមកីឡាករ-កីឡាការិនីចំនួន ១៦ ក្រុម ក្នុងនោះ ក្រុមកីឡាករវ័យពេញមានចំនួន ៥ ក្រុម ក្រុមកីឡាការិនីមានចំនួន ៣ ក្រុម និងក្រុមកីឡាវ័យចាស់មានចំនួន ៨ ក្រុម។

លោកអគ្គលេខាធិការសហព័ន្ធបាល់ឱបកម្ពុជា បានបន្តថា សហព័ន្ធបាល់ឱបកម្ពុជា បានបញ្ជូន ៣ក្រុម ចូលរួមការប្រកួតនេះរួមមាន១ ក្រុមកីឡាការិនីបាល់ឱប ប៉េ អេ អឺ PSE ក្រុមកីឡាករបាល់ឱបយុវជន Kampujaputra និង
និងក្រុមកីឡាករបាល់ឱបវ័យចាស់ Les Piliers D’Angkor ។

ជាលទ្ធផលក្រុមកីឡាការិនីបាល់ឱប ប៉េ អេ អឺ PSE ទទួលបាន លេខ ៣ ក្រុមកីឡាករបាល់ឱបយុវជន ទទួលបានលេខ ៥ និងក្រុមកីឡាករបាល់ឱបវ័យចាស់ Les Piliers D’Angkor ទទួលបានលេខ ៥។ នេះជាលើកទី១ ហើយ ជាបទពិសោធន៍ថ្មី ដែល សហព័ន្ធបាន បញ្ជូនក្រុម ទាំង៣ ប្រភេទ ចូលរួមក្នុងកម្មវិធីនេះ។ ដោយមានការឧបត្ថមធំពីក្រុមហ៊ុន ចំការកៅស៊ូ មេមត់ (MEMOT RUBBER PLANTATION)៕

ដោយ៖លី ភីលីព

Most Popular

To Top