បរទេស៖ ក្រុម Bayern Munich បានរងបរាជ័យដ៏គួរឱ្យខកចិត្តក្នុងលទ្ធផល ២-១ ទល់នឹងក្រុម Lille ក្នុងក្របខណ្ឌ Champions League បើទោះបីជាពួកគេគ្រប់គ្រងបាល់លើសលប់ក៏ដោយ។ គ្រាប់បាល់តែតបញ្ចូលទីនៅដើមតង់របស់ Dayot Upamecano ត្រូវបានតាមស្មើវិញ ដោយ Ayase Ueda មុនពេលដែលគ្រាប់បាល់ចូលទីខ្លួនឯង ដ៏អកុសលបានសម្រេចលទ្ធផលចុងក្រោយនៃការប្រកួត នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចរបស់ Bayern Munich មកកាន់កីឡដ្ឋាន Stade Pierre-Mauroy គឺជាការបង្ហាញពីការគ្រប់គ្រងទីលានយ៉ាងលើសលប់ ប៉ុន្តែគ្មានប្រសិទ្ធភាពដោយសារខ្វះភាពមុតស្រួចនៅតំបន់ប្រយុទ្ធ។ ដោយគ្រប់គ្រងបាល់បានរហូតដល់ ៦៥% និងបញ្ជូនបាល់បានជិត ៧០០ លើក ក្រុមរបស់លោក Vincent Kompany ហាក់មានភាពងាយស្រួលនៅដើមការប្រកួត នៅពេលដែល Upamecano រកគ្រាប់បាល់បើកឆាកនៅនាទីទី ១៥។ យ៉ាងណាមិញ ប្រព័ន្ធយុទ្ធសាស្ត្ររបស់ពួកគេបានជួបការលំបាកក្នុងការទប់ស្កាត់ការវាយបកយ៉ាងរហ័សរបស់ Lille ដែលនាំឱ្យបាត់បង់ការគ្រប់គ្រងស្ថានការណ៍នៅក្នុងវគ្គទីពីរ។
ការប្រកួតបានប្រែប្រួលទាំងស្រុងនៅត្រង់ចំណុចរបត់សំខាន់ចំនួនពីរ៖ គ្រាប់បាល់តាមស្មើរបស់ Ueda សម្រាប់ក្រុមម្ចាស់ផ្ទះនៅក្រោយនាទីទី ៦០ និងគ្រាប់បាល់ចូលទីខ្លួនឯងដ៏សែនអកុសលរបស់ Pavlovic ត្រឹមតែ ៣ នាទីបន្ទាប់។ បើទោះបីជាមានការដាក់សម្ពាធនៅចុងម៉ោង និងការប្តូរចូលលេងរបស់ Jamal Musiala ក៏ដោយ ក៏ Bayern មិនអាចទម្លុះតំបន់ការពារដ៏រឹងមាំរបស់ Lille បានឡើយ ដោយត្រូវចាកចេញពីប្រទេសបារាំងដោយគ្មានពិន្ទុទាល់តែសោះ ទាំងដែលមានប្រៀបលើស្ថិតិស្ទើរតែគ្រប់ផ្នែកទៅហើយ។
ប្រែសម្រួល៖ គីរី
