បច្ចេកវិទ្យា

កូរ៉េខាងជើងនិយាយថា ខ្លួនបានសាកល្បងមីស៊ីលការពារដែនអាកាស និងធ្វើសមយុទ្ធបាញ់មីស៊ីលនាំផ្លូវ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានធ្វើតេស្តបាញ់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលរចនាឡើងថ្មី និងបានធ្វើសមយុទ្ធវាយប្រហារដោយប្រើមីស៊ីលនាំផ្លូវ (cruise missile) កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា KCNA បានឱ្យដឹងថា ការធ្វើតេស្តប្រព័ន្ធការពារដែនអាកាសនេះ បានបញ្ជាក់ពីលក្ខណៈបច្ចេកទេស និងភាពអាចទុកចិត្តបាននៃសម្ភារថ្មីៗដែលប្រើក្នុងមីស៊ីល រួមទាំងរបៀបនៃការកំណត់គោលដៅ (guidance modes) ជាច្រើនប្រភេទ។ ទីភ្នាក់ងារនេះបានបន្ថែមថា ការធ្វើតេស្តក៏បានបញ្ជាក់ផងដែរអំពីសមត្ថភាពរបស់ប្រព័ន្ធនេះ ក្នុងការកំណត់អត្តសញ្ញាណ និងតាមដានគោលដៅនានា។ KCNA បានរាយការណ៍ទៀតថា អង្គភាពរងមួយនៃកងកម្លាំងមីស៊ីលផ្លោងយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ដែលឈរជើងនៅភាគខាងកើត ក៏បានធ្វើសមយុទ្ធវាយប្រហារទៅលើគោលដៅដែលសន្មតបែបនិមិត្មថា ជាអាកាសយានដ្ឋានមួយ កាលពីថ្ងៃពុធផងដែរ។ សេចក្តីរាយការណ៍របស់…

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានធ្វើតេស្តបាញ់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលរចនាឡើងថ្មី និងបានធ្វើសមយុទ្ធវាយប្រហារដោយប្រើមីស៊ីលនាំផ្លូវ (cruise missile) កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា KCNA បានឱ្យដឹងថា ការធ្វើតេស្តប្រព័ន្ធការពារដែនអាកាសនេះ បានបញ្ជាក់ពីលក្ខណៈបច្ចេកទេស និងភាពអាចទុកចិត្តបាននៃសម្ភារថ្មីៗដែលប្រើក្នុងមីស៊ីល រួមទាំងរបៀបនៃការកំណត់គោលដៅ (guidance modes) ជាច្រើនប្រភេទ។ ទីភ្នាក់ងារនេះបានបន្ថែមថា ការធ្វើតេស្តក៏បានបញ្ជាក់ផងដែរអំពីសមត្ថភាពរបស់ប្រព័ន្ធនេះ ក្នុងការកំណត់អត្តសញ្ញាណ និងតាមដានគោលដៅនានា។

KCNA បានរាយការណ៍ទៀតថា អង្គភាពរងមួយនៃកងកម្លាំងមីស៊ីលផ្លោងយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ដែលឈរជើងនៅភាគខាងកើត ក៏បានធ្វើសមយុទ្ធវាយប្រហារទៅលើគោលដៅដែលសន្មតបែបនិមិត្មថា ជាអាកាសយានដ្ឋានមួយ កាលពីថ្ងៃពុធផងដែរ។

សេចក្តីរាយការណ៍របស់ KCNA នេះ បានបញ្ជាក់ពីសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ដែលបានលើកឡើងថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រ ដោយចេញពីតំបន់ Sondok នៅលើឆ្នេរសមុទ្រភាគខាងកើត។ នេះគឺជាលើកទីបួនហើយក្នុងរយៈពេលមួយខែ ដែលកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងអាវុធ។

មន្ត្រីម្នាក់មកពីក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទិន្នន័យដែលទទួលបានពីការរកឃើញដំបូង បង្ហាញថា មីស៊ីលទាំងនោះអាចជាប្រភេទផ្សេងៗគ្នា។

ប្រែសម្រួលៈ តុលា

Most Popular

To Top