ព័ត៌មានអន្តរជាតិ

Ben Affleck ចេញមុខបញ្ជាក់ការពិតជុំវិញឈុតដ៏កក្រើក ក្នុងភាពយន្ត Gone Girl ក្រោយកន្លងផុត ១២ ឆ្នាំ

បរទេស៖ តារាសម្តែងម្ចាស់ពានរង្វាន់ Oscar លោក Ben Affleck បានចេញមុខបញ្ជាក់យ៉ាងច្បាស់ជុំវិញឈុតស្រាតដ៏កក្រើករបស់លោក ក្នុងខ្សែភាពយន្តបែបភ័យរន្ធត់ចិត្តសាស្ត្រ Gone Girl (ឆ្នាំ ២០១៤) ដោយបានឆ្លើយតបចំៗទៅនឹងចម្ងល់ជាច្រើនឆ្នាំកន្លងមកថា តើលោកបានប្រើប្រាស់ឧបករណ៍ជំនួយ  ដែរឬទេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន  ENews ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

​រយៈពេល ១២ ឆ្នាំបន្ទាប់ពីភាពយន្តនេះបានចាក់បញ្ចាំង តារាសម្តែងរូបនេះបានបញ្ជាក់ថា លោកពិតជាបានសម្តែងឈុតអាក្រាតកាយពេញលេញដោយផ្ទាល់ ក្នុងឈុតងូតទឹកដែលតួអង្គរបស់លោកប្រឈមមុខនឹងតួឯកស្រី Rosamund Pike។

​លោក Affleck បានបញ្ជាក់ប្រាប់ទស្សនាវដ្តី Variety ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ៧ ខែតុលា ថា៖ «ខ្ញុំមិនបានប្រើប្រាស់ឧបករណ៍ជំនួយអ្វីទាំងអស់។ ពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំធ្លាប់ប្រើប្រាស់ឧបករណ៍ជំនួយតែម្តងគត់ គឺក្នុងរឿង Hollywoodland ហើយនោះគឺសម្រាប់តែច្រមុះប៉ុណ្ណោះ»។

​ការសម្រេចចិត្តលះបង់ដើម្បីសិល្បៈដោយសម្តែងឈុតស្រាតទាំងស្រុងនេះ កើតចេញពីទំនុកចិត្តយ៉ាងជ្រាលជ្រៅដែលលោកមានចំពោះអ្នកដឹកនាំរឿង David Fincher។

​ក្នុងកិច្ចសម្ភាសន៍ជាមួយ Letterboxd កាលពីថ្ងៃទី ៦ ខែតុលា តារាសម្តែងវ័យ ៥៤ ឆ្នាំរូបនេះបានរៀបរាប់បន្ថែមថា៖ «ខ្ញុំមានឆន្ទៈធ្វើអ្វីគ្រប់យ៉ាងដើម្បីគាត់ សូម្បីតែការសម្តែងស្រាតក៏ដោយ។ ការបានធ្វើការជាមួយ David គឺជាកិត្តិយសដ៏ធំធេងបំផុតក្នុងជីវិតរបស់ខ្ញុំ ព្រោះគាត់ជាអ្នកដឹកនាំរឿងដ៏ឆ្នើមបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ»។

​លោក Affleck បានបន្ថែមថា ឈ្មោះនិងកេរ្តិ៍ឈ្មោះរបស់អ្នកដឹកនាំ David Fincher គឺជាកត្តាចម្បងដែលទាក់ទាញលោកឱ្យទទួលថតរឿងនេះ តាំងពីដំបូងមកម្ល៉េះ ព្រោះលោកជឿជាក់ថាស្នាដៃនេះប្រាកដជាអស្ចារ្យ។ លើសពីនេះ លោកបានរៀនសូត្រជាច្រើនពីបទពិសោធការងារមួយនេះ ដោយសារតែភាពចាស់ទុំក្នុងអាជីពរបស់លោក អនុញ្ញាតឱ្យលោកយល់ច្បាស់ពីទស្សនវិស័យ និងការដឹកនាំដ៏ប៉ិនប្រសប់របស់ Fincher ផងដែរ។

ប្រែសម្រួល៖ គីរី

Most Popular

To Top