ភ្នំពេញ ៖ សំបុត្រចំនួន ៣០០០ សន្លឹកសម្រាប់ទស្សនាការប្រកួត រវាងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ជាមួយ ក្រុមបាល់ទាត់ Shanghai Shenhua (ចិន)ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ AFC Champions League Two 202 6/27 នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ម៉ោង ៧៖១៥ នាទីយប់ ត្រូវបានលក់អស់ហើយ ចំណែកសំបុត្រមានលក់តែក្នុង app តែប៉ុណ្ណោះ។

យោងតាមផេកជាផ្លូវការបស់ព្រះខ័នរាជស្វាយរៀង បានឲ្យដឹងថា សម្រាប់ការប្រកួតរវាងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ជាមួយ ក្រុមបាល់ទាត់ Shanghai Shenhua (ចិន)ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ AFC Champions League Two 202 6/27 នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលាតម្លៃសំបុត្រ៖ សំបុត្រសម្រាប់អ្នកគាំទ្រព្រះខ័នរាជស្វាយរៀង៖ ៨,០០០ រៀល និងសំបុត្រសម្រាប់អ្នកគាំទ្រ Shanghai ៖ ៨,០០០ រៀល ដូចគ្នា។
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាក្រុមបាល់ទាត់មួយ ដែលលេចធ្លោជាងគេក្នុងចំណោមក្រុមបាល់ទាត់លីគកំពូលរបស់កម្ពុជា និងជាក្រុមជើងឯកខ្លាំងដោយបានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៥/២៦ ផ្លូវការណ៍នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ដែលជាការឈ្នះជើងឯកលីគកំពូលកម្ពុជាជាប់ៗគ្នា (រដូវកាលទីពីរជាប់គ្នា)។


