បច្ចេកវិទ្យា

Google DeepMind និង Google Cloud ផ្តល់សិទ្ធិឱ្យអ្នកស្រាវជ្រាវអឺរ៉ុប ចូលប្រើប្រាស់ម៉ូដែលបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់របស់ខ្លួន

​ទីក្រុងព្រុចសែល ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ក្រុមហ៊ុន Google DeepMind និងសេវាកម្ម Google Cloud របស់ក្រុមហ៊ុន Alphabet នឹងផ្តល់សិទ្ធិដល់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅទ្វីបអឺរ៉ុបរហូតដល់ ២០០ នាក់ ក្នុងការចូលប្រើប្រាស់ដោយផ្ទាល់នូវកំពូលម៉ូដែលបញ្ញាសិប្បនិម្មិត (Frontier Models) របស់ខ្លួន រួមជាមួយនឹងការផ្តល់ជូននូវឥណទានប្រតិបត្តិការកុំព្យូទ័រ (Compute credits) ទំហំទឹកប្រាក់ ៣ លានដុល្លារផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ។

​ចំណាត់ការនេះនឹងផ្តល់ឱ្យអ្នកស្រាវជ្រាវនូវសិទ្ធិចូលប្រើប្រាស់ដោយផ្ទាល់ ទៅកាន់ឧបករណ៍វិទ្យាសាស្ត្រដ៏ទំនើបៗរបស់ក្រុមហ៊ុន ដែលក្នុងនោះរួមមាន AlphaFold 3, WeatherNext, AlphaGenome, AlphaEvolve និង AlphaEarth Foundations។

ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ថា ការគាំទ្រនេះនឹងជួយឱ្យអ្នកស្រាវជ្រាវអាចដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញបានកាន់តែឆាប់រហ័ស ដោយរាប់តាំងពីការទស្សន៍ទាយបាតុភូតអាកាសធាតុធ្ងន់ធ្ងរ រហូតដល់ការគូសវាសកំណត់រចនាសម្ព័ន្ធម៉ូលេគុល (Molecular structures) ឱ្យបានច្បាស់លាស់។

Google បោះទុន ៣លានដុល្លារ និងបើកសិទ្ធិឱ្យអ្នកស្រាវជ្រាវអឺរ៉ុប ២០០នាក់ ប្រើប្រាស់កំពូលឧបករណ៍ AI របស់ខ្លួន។ Google អនុញ្ញាតឱ្យអឺរ៉ុបប្រើប្រាស់ប្រព័ន្ធ AI ដ៏ទំនើបបំផុត ដើម្បីដោះស្រាយបញ្ហាសកល។

ប្រែសម្រួល៖ គីរី

Most Popular

To Top