សិល្បៈ និង កម្សាន្ត

Amanda Seyfried បង្ហើបមូលហេតុបដិសេធ តំណែងតួឯកក្នុងរឿង «Guardians Of The Galaxy» ព្រោះតែគ្រួសារ និងខ្លាចប៉ះពាល់អាជីព

​ហូលីវូដ ៖ បន្ទាប់ពីរយៈពេល ១២ ឆ្នាំ ជាមួយនឹងការចេញផ្សាយខ្សែភាពយន្តខ្នាតធំចំនួន ៣ វគ្គ និងវគ្គពិសេស (Holiday Special) មួយរួចមក តារាសម្តែងស្រីល្បីឈ្មោះ Amanda Seyfried ហាក់ដូចជាមិនមានការសោកស្តាយទាល់តែសោះ ចំពោះការបដិសេធតំណែងជាតួឯកក្នុងខ្សែភាពយន្ត Guardians of the Galaxy របស់ផលិតកម្ម Marvel នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន DeadLine ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។

​តារាស្រីដែលធ្លាប់មានឈ្មោះប្រកួតប្រជែងពានរង្វាន់អូស្ការ (Oscar) រូបនេះ បានពន្យល់ថា តួអង្គ Gamora នៅក្នុងចក្រវាលភាពយន្តម៉ាវែល (MCU) គឺ «គ្រាន់តែមិនស័ក្តិសមសម្រាប់ខ្ញុំតែប៉ុណ្ណោះ»។ នាងបានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តមិនទទួលយកការសម្តែងជាតួអង្គនេះ គឺនាងធ្វើឡើង «ដើម្បីគ្រួសារ» ដែលទីបំផុតតំណែងតួអង្គ Gamora នេះត្រូវបានប្រគល់ជូនទៅតារាសម្តែង Zoe Saldaña វិញ។

ថ្លែងនៅក្នុងកម្មវិធីសំណួរ-ចម្លើយ (Q&A) រៀបចំដោយមូលនិធិ SAG-AFTRA តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ បានរៀបរាប់ពីទស្សនៈរបស់នាង នៅពេលនោះយ៉ាងដូច្នេះថា «ខ្ញុំគិតថាការបដិសេធរឿង Guardians of the Galaxy គឺជារឿងដ៏ច្បាស់លាស់មួយ សម្រាប់ខ្ញុំនៅពេលនោះ។ ខ្ញុំមានអារម្មណ៍ថា ‘រឿងនេះនឹងមិនទទួលបានភាពជោគជ័យទេ។

ទោះបីជាការអានស្គ្រីបដំបូង ធ្វើឱ្យនាងមានការស្ទាក់ស្ទើរក៏ដោយ ក៏សាច់រឿង Guardians of the Galaxy ជាក់ស្តែងបានក្លាយជាភាពយន្ត ដ៏ជោគជ័យបំផុតមួយរបស់ Marvel ខណៈដែល Amanda ក៏នៅតែបន្តទទួលបានភាពជោគជ័យ ក្នុងអាជីពរបស់ខ្លួនតាមផ្លូវផ្សេងរៀងៗខ្លួនផងដែរ។
ប្រែសម្រួល៖ គីរី

Most Popular

To Top