កីឡា

លោក កែ ប៊ុនខៀង ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្នាមញញឹមចំពោះប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជា បន្ទាប់ពីឈ្នះឈ្នះមេដាយ ៤៦ គ្រឿងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍

កណ្តាល៖ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២២០៦ នាអាកាសយានដ្ឋានអន្តរជាតិ តេជោ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ហឿន សំនៀង អនុប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជាតំណាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រតិភូកីឡាហែលទឹកពាក់ជើងទា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្នាមញញឹមចំពោះប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជា បានធ្វើដំណើរមកដល់មាតុប្រទេសវិញ ។

ប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជាបានធ្វើដំណើរមកដល់មាតុប្រទេសវិញ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីដណ្តើមបានមេដាយសរុប ៤៦គ្រឿង ក្នុងនោះមេដាយមាស ១១ គ្រឿង មេដាយប្រាក់ ១៦ គ្រឿង និងមេដាយសំរឹទ្ធិ ១៩ គ្រឿង ប្រកបដោយមោទកភាពជាតិក្នុងការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ាន លើកទី៣ និងការប្រកួតកីឡាហែលទឹកពាក់ជើងទាកម្រិតអាយុជើងឯកអាស៊ាន លើកទី១ នៅប្រទេសម៉ាឡេស៊ី។

លោក ហឿន សំនៀង បានមានប្រសាសន៍ថា ការប្រកួតប្រភេទកីឡាហែលទឹកពាក់ជើងទាកម្ពុជា ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ គួរជាទីគាប់ចិត្ត ប្រកបដោយមោទនភាពក្រៃលែង។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជាបានផ្តាំផ្ញើការកោតសរសើរដល់កីឡាករ កីឡាការិនីកម្ពុជាដែលបាននាំយកលទ្ធផលល្អដ៏ត្រចះត្រចង់ជូនប្រទេសជាតិ។ ការប្រកួតជើងឯកអាស៊ាននេះ គឺអត្តពលិកកម្ពុជាមានតែ១៧នាក់ និងគ្រូបង្វឹក៣នាក់ ក្រោមការដឹកនាំ លើកទឹកចិត្តផ្ទាល់ពីលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ទទួលបន្ទូកប្រធាន ប្រតិភូកីឡាហែលទឹក ពាក់ជើងទាកម្ពុជា ធ្វើឲ្យកម្ពុជាឈ្នះមេដាយរហូតដល់ ៤៦គ្រឿង ដែលជាលទ្ធផលដ៏គាប់ប្រសើរ មិនធ្លាប់មាន របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ក្រោមការដឹកនាំរបស់លោកប្រធានសហព័ន្ធ ស៊ុន ចាន់ថុល៕
ដោយ៖លី ភីលីព

Most Popular

To Top