កីឡា

អត្តពលិកហែលទឹក ពាក់ជើងទាកម្ពុជា ឈ្នះមេដាយមាស ៣ គ្រឿង និងសំរិទ្ធ ១ គ្រឿងក្នុងការប្រកួតជើងឯក ហែលទឹកពាក់ជើងទា លើកទី៣ នៅម៉ាឡេស៊ី

ខេត្តកណ្តាល៖កីឡាករ-កីឡាការិនីជម្រើសជាតិ ហែលទឹកពាក់ជើងទាកម្ពុជា ដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងក្នុងព្រឹត្តិការណ៍ Southeast Asia Finswimming Championship 2026 និង Southeast Asia Age Group Finswimming Championship 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។

លោក ហែម ថុនពន្លឺ គ្រូបង្វឹក បានប្រាប់ពីម៉ាឡេស៊ីថា កីឡាករ-កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា ដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងរួមមាន កីឡាករ ទួន ទិត្យសត្យា ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង លើវិញ្ញាសាហែលទឹកពាក់ជើងទា Boy 18 & Over 1500LC Meter Surface ។ កីឡាករ ទូ ថានៈ ទទួលបាន មេដាយមាស ក្នុងវិញ្ញាសាហែលទឹកពាក់ជើងទា Boy 14-15 100LC Meter Bifin។ កីឡាការិនី កាំង មុយនីន ទទួលបាន មេដាយមាស ១ គ្រឿង និងកីឡាការិនី លឹម សុខគន្ធពណ៍ ទទួលបាន មេដាយមាស ១ គ្រឿង។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកម្ពុជាតំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជាបានប្រាប់ឲ្យដឹងថា ការចូលរួមប្រកួតនេះ គឺជាឱកាសដ៏សំខាន់សម្រាប់កីឡាករ–កីឡាការិនីកម្ពុជាក្នុងការបង្ហាញពីសមត្ថភាព បច្ចេកទេស និងការត្រៀមខ្លួនរបស់ខ្លួន ព្រមទាំងដណ្តើមយកលទ្ធផលល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពកីឡាក្នុងទឹកកម្ពុជានៅលើឆាកអន្តរជាតិ។

សហព័ន្ធកីឡាក្នុងទឹកកម្ពុជាបញ្ជូនគ្រូបង្វឹក គ្រូជំនួយនិងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ កីឡាហែលទឹកពាក់ជើងទាកម្ពុជាចំនួន ១៩ រូប រួមមាន៖លោក ហែម ថុនពន្លឺ គ្រូបង្វឹក លោក លឹម កែវឧត្តម គ្រូជំនួយ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាការិនី លឹម សុខគន្ធពណ៍ កីឡាការិនី ហួន ទិត្យដាលីន កីឡាការិនី អ៊ុង សែននី កីឡាការិនី មូល សុនីតា និង កីឡាការិនី ទួន ទិត្យសត្យា។

កីឡាករ ឆោម ចន្ទថន កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ លឹម សុខវារៈស័ក្តិ កីឡាករ ប៊ុនសាន សុនបញ្ញារិទ្ធ កីឡាករ ទូ ថានៈ កីឡាករ ឌឿន ឧត្តម កីឡាករ លឹម នរវិទូ កីឡាករ ម៉េង សុភក្ត្រា កីឡាករ សុង អង្គារ និងកីឡាករ មូល វឌ្ឍនៈ៕

Most Popular

To Top