កីឡា

Inter Miami វាយបកតាមស្មើ Cincinnati ២-២ ទាំងប្រផិតប្រផើយនៅនាទីចុងក្រោយ

បរទេស៖ ក្លិបបាល់ទាត់ Inter Miami CF និង FC Cincinnati បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ យ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Nu Stadium ដោយគ្រាប់បាល់ទាំង ៤គ្រាប់បានកើតឡើងនៅក្នុងតង់ទី២។ ខ្សែប្រយុទ្ធ Luis Suarez ជាអ្នកស៊ុតបើកឆាកដោយការបញ្ជូនបាល់ពី Casemiro មុនពេលការវាយបកយ៉ាងរហ័សរបស់ Cincinnati ត្រូវបានលុបចោលវិញដោយគ្រាប់បាល់តាមស្មើរបស់ Riquelme Fillipi នៅនាទីទី៩០ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ ​ ការប្រកួតនៅកីឡដ្ឋាន Nu…

បរទេស៖ ក្លិបបាល់ទាត់ Inter Miami CF និង FC Cincinnati បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ យ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Nu Stadium ដោយគ្រាប់បាល់ទាំង ៤គ្រាប់បានកើតឡើងនៅក្នុងតង់ទី២។ ខ្សែប្រយុទ្ធ Luis Suarez ជាអ្នកស៊ុតបើកឆាកដោយការបញ្ជូនបាល់ពី Casemiro មុនពេលការវាយបកយ៉ាងរហ័សរបស់ Cincinnati ត្រូវបានលុបចោលវិញដោយគ្រាប់បាល់តាមស្មើរបស់ Riquelme Fillipi នៅនាទីទី៩០ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។
​
ការប្រកួតនៅកីឡដ្ឋាន Nu Stadium ពោរពេញទៅដោយក្តីរំពឹងខ្ពស់សម្រាប់ក្រុមទាំងពីរ។ ក្រុម Inter Miami ដែលឈរនៅលេខ៣ ក្នុងតារាង Eastern Conference ដឹកនាំដោយ Lionel Messi និង Luis Suarez ត្រូវការជ័យជម្នះដើម្បីស្តារមុខមាត់ឡើងវិញបន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម New York Red Bulls។ ចំណែកឯក្រុម Cincinnati ត្រូវការវាយលុកយកពិន្ទុ ដើម្បីប្រជែងកៅអីឡើងទៅវគ្គ Playoff។ តង់ទី១ ក្រុមទាំងពីរបានប្រឹងប្រែងទប់គ្នាទៅវិញទៅមក ហើយបញ្ចប់ក្នុងលទ្ធផល ០-០ ខណៈ Messi ទទួលបានកាតលឿងនៅនាទីទី៤៤។

ការប្រកួតចាប់ផ្តើមកក្រើកឡើងនៅនាទីទី៦១ នៅពេលដែល Luis Suarez បានបង្ហាញភាពមុតស្រួចរបស់ខ្លួន ដោយស៊ុតបញ្ចូលទីនាំមុខ បន្ទាប់ពីទទួលបានការបញ្ជូនបាល់យ៉ាងល្អពី Casemiro។ មុននោះ Miami ក៏បានផ្លាស់ប្តូរកីឡាករ២រូបនៅដើមតង់ទី២ គឺ Telasco Segovia និង Ian Fray ជំនួស Matías Galarza និង Sergio Reguilón ដែលធ្វើឱ្យពួកគេលេងកាន់តែមានទំនុកចិត្ត និងគ្រប់គ្រងការប្រកួតបានល្អជាងមុន។

ខណៈដែល Inter Miami ហាក់កំពុងឆ្ពោះទៅរកជ័យជម្នះ ស្ថានភាពការប្រកួតបានប្រែប្រួលយ៉ាងវឹកវរ។ ក្រុម Cincinnati ដែលរក្សាបាននូវវិន័យក្នុងការលេងយ៉ាងល្អ បានវាយបកតាមស្មើនៅនាទីទី៨០ តាមរយៈកីឡាករ Kenji Mboma Dem ដែលរៀបចំការបញ្ជូនដោយ Evander។ ត្រឹមតែ ៦នាទីក្រោយមក (នាទីទី៨៦) កីឡាករ Samuel Gidi បានស៊ុតបញ្ចូលទី១គ្រាប់ទៀត ដោយការបញ្ជូនបាល់ពី Tyler Barlow ជួយឱ្យក្រុមភ្ញៀវនាំមុខ ២-១ វិញ។

ស្ថិតក្នុងស្ថានភាពប្រឈមមុខនឹងការបរាជ័យ Inter Miami បានសម្រុកវាយលុកយ៉ាងខ្លាំងក្លា។ ទីបំផុត កីឡាករបម្រុង Riquelme Fillipi ដែលទើបនឹងប្តូរចូលជំនួស Germán Berterame នៅនាទីទី៨៣ បានក្លាយជាវីរបុរសរបស់ក្រុម។ នៅនាទីទី៩០ គាត់បានទទួលបាល់ពីកីឡាករ Rodrigo De Paul នៅក្នុងប្រអប់គ្រោះថ្នាក់ដ៏ចង្អៀត ហើយស៊ុតបញ្ចូលទីយ៉ាងល្អ ដើម្បីតាមស្មើ ២-២។

​គ្រាប់បាល់នេះបានធ្វើឱ្យមានការអបអរសាទរយ៉ាងខ្លាំងពីកៅអីបម្រុងរបស់ Miami និងធានាបាននូវលទ្ធផលស្មើ ១ពិន្ទុម្នាក់ ដែលស័ក្តិសមបំផុតទៅនឹងទម្រង់លេងដ៏ស្វិតស្វាញមួយនេះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top