ខេត្តស្ទឹងត្រែង ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកកម្ពុជាតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា និងលោកប៉ែន លីណាត អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកខេត្តស្ទឹងត្រែងនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២បានអញ្ជើញ ចូលរួមពិធីបិទ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក នៅខេត្តស្ទឹងត្រែង។

លោក ឃ្លាំង ចន្ទូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកកម្ពុជា បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការជាតិ ស្នើស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកខេត្តស្ទឹងត្រែង បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូ បង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក ដល់សិក្ខាកាមចំនួន៣១នាក់ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណង ពង្រីកចលនា កីឡាយ៉េស្យាល់អូឡាំពិកតាមបណ្តាខេត្ត ដើម្បីងាយស្រួលក្នុងការជ្រើស រើសកីឡាករកីឡាការិនី ពិការខ្សោយសតិបញ្ញា មកហ្វឹកហាត់ដែលជាការផ្តល់ ឱកាសឲ្យពួកគាត់បានចូលរួមសកម្មភាព កីឡាទាំងថ្នាក់ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។
សិក្សាពីប្រវត្តិ និងបេសកកម្ម របស់ស្ប៉េស្យាល់អូឡាំពិកកអន្តរជាតិ រចនាសម្ព័ន្ធគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកកម្ពុជា និងអនុគណៈកម្មាធិការរាជធានី ខេត្ត ភាពខុសគ្នារវាងកីឡាអូឡាំពិក ប៉ារ៉ាឡាំពិក និងស្ប៉េស្យាល់អូឡាំពិកកការបែងចែកតំបន់របស់ស្ប៉េស្យាល់អូឡាំពិកកអន្តរជាតិ វិញ្ញាសាប្រកួតផ្លូវការកីឡាស្ប៉េស្យាល់អូឡាំពិកកពិភពលោករដូវក្តៅ និងរដូវរងា ទ្រឹស្តី និងបច្ចេកទេសកីឡាប៊ូល ទ្រឹស្តី និងបច្ចេកទេសកីឡាវាយកូនឃ្លីលើតុ ការបែងចែកកម្រិតអាយុ និងកម្រិតបញ្ញាសម្រាប់ការប្រកួត កីឡាស្ប៉េស្យាល់អូឡាំពិកកទំនួលខុសត្រូវរបស់គ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកក – ការធ្វើគម្រោង និងការរកមូលនិធិ សម្រាប់ដំណើរការប្រកួត គ-កិច្ចសហការ៖ រដ្ឋបាលខេត្តស្ទឹងត្រែង អនុគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកខេត្តស្ទឹងត្រែង មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសុខាភិបាល និងស្ថាប័នពាក់ព័ន្ធខេត្តស្ទឹងត្រែង។

លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងនាមលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការ ជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកនាពេលនេះ។ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកខេត្តស្ទឹងត្រែង ព្រមទាំងក្រុមការងារទាំងអស់ បានយកចិត្តទុកដាក់ក្នុងការរៀបចំកម្មវិធីនេះឡើង ។ សកម្មភាពទាំងនេះ សរបញ្ជាក់ពីការចូលរួមចំណែក ក្នុងការអភិវឌ្ឍចលនាកីឡាស្ប៉េស្យាល់អូឡាំពិក ដើម្បីលើកកម្ពស់សុខុមាលភាពជនពិការ តាមរយៈការលេងកីឡា និងការយល់ដឹងអំពីបញ្ហាសុខភាពផ្សេងៗ ។

លោកអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកកម្ពុជា បានបន្តថា គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែបានយកចិត្តទុដាក់ក្នុងការពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកនៅតាមរាជធានី ខេត្ត និងបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា ស្ប៉េស្យាល់អូឡាំពិកដល់អនុ គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកចំនួន២១ រាជធានី ខេត្ត រួចហើយ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តកែប ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

សម្រាប់ឆ្នាំ២០២៦នេះ យើងបានបង្កើត អនុគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកគ្រប់រាជធានី ខេត្ត រួចហើយ និងបន្តបើកវគ្គបណ្តុះបណ្តាលនេះ ឱ្យបានគ្រប់បណ្តាខេត្តទូទាំងប្រទេសក្នុងឆ្នាំ២០២៦-២០២៧ ។ ដើម្បីឱ្យអនុគណៈកម្មាធិការជាតិនីមួយៗដំណើរការបាន ចាំបាច់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ត្រូវបើកវគ្គបណ្តុះបណ្តាល ដល់គ្រូបង្វឹក និងមន្ត្រីពាក់ព័ន្ធឱ្យបានយល់ពីបញ្ហាពិការភាព និងបច្ចេកទេសកីឡានានា ដូចនាពេលនេះស្រាប់ ។ ជាពិសេស ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា ការផ្តល់ចំណេះដឹង អំពីលក្ខណៈសម្បត្តិជនពិការសតិបញ្ញា និងវិញ្ញាសាកីឡា ដែលពួកគាត់អាចលេងបាន និងវិញ្ញាសាដែលត្រូវហាមឃាត់ ការបង្ហាញពីភាពខុសគ្នារវាងកីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិក ដែលសិក្ខាកាម អាចយកទៅអនុវត្តក្នុងការហ្វឹកហាត់ នៅតាមអង្គភាពមូលដ្ឋានរបស់ពួកគាត់។ មិនតែប៉ុណ្ណោះ យើងមានកម្មវិធីផ្សេងៗ ជាច្រើនទៀតដូចជា វេទិកាអាណាព្យាបាល សុខភាពសហគមន៍ ការត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនី និងការហ្វឹកហាត់ផ្សេងៗរួមបញ្ចូលគ្នា ដើម្បីបំពេញតម្រូវការក្នុងសហគមន៍របស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការវិវឌ្ឍន៍នៅមានកម្រិត ដូច្នេះចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺត្រូវពឹងផ្អែកលើការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកា ដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិកជារៀងរាល់ឆ្នាំផងដែរ៕






