កីឡា

អាល្លឺម៉ង់ ទល់នឹង ហូឡង់ ៖ ក្បួនយុទ្ធសាស្ត្រលេងបញ្ឈររបស់លោក Jurgen Klopp ជួយអាល្លឺម៉ង់លត់ហូឡង់ ៥-០ យ៉ាងចាស់ដៃ

បរទេស៖ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានទទួលជ័យជម្នះយ៉ាងធំធេង ក្នុងលទ្ធផល ៥-០ លើក្រុមហូឡង់ ក្នុងការប្រកួតពានរង្វាន់ UEFA Nations League ដែលជំរុញដោយយុទ្ធសាស្ត្រដ៏អស្ចារ្យ ក្នុងការផ្លាស់ប្តូរទម្រង់ លេងយ៉ាងរហ័ស និង ការដាក់សម្ពាធខ្ពស់ (High-pressing)។ ក្រុមរបស់លោក Jurgen Klopp បានទាញយកប្រយោជន៍ ពីចន្លោះប្រហោងនៃប្រព័ន្ធការពារ ដើម្បីបំបែករចនាសម្ព័ន្ធលេង របស់លោក Xavi Hernandez ដែលនាំឱ្យមានការស៊ុត បញ្ចូលទីយ៉ាងច្រើននៅវគ្គទីពីរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្រុមអាល្លឺម៉ង់របស់លោក Jurgen Klopp បានបង្ហាញពីទម្រង់លេងប្រកបដោយយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់នៅកីឡដ្ឋាន Olympiastadion ដោយបានយកឈ្នះលើក្រុមហូឡង់ក្នុងលទ្ធផល ៥-០ ដែលនេះជាការរួមបញ្ចូលគ្នានូវវិន័យនៃរចនាសម្ព័ន្ធលេង និងការវាយបកយ៉ាងរហ័សនិងខ្លាំងក្លា។ គោលដៅរបស់លោក Klopp គឺច្បាស់លាស់៖ អនុវត្តការដាក់សម្ពាធវាយបកកម្រិតខ្ពស់ ដើម្បីរំខានដល់ការរៀបចំទម្រង់លេងពីក្រោមរបស់ហូឡង់ និងប្រើប្រាស់តំបន់ចន្លោះកណ្តាល (Half-spaces) ដើម្បីកាត់ផ្តាច់ខ្សែការពារស្លាបរបស់គូប្រកួត។ តាមរយៈការរក្សាទម្រង់លេង ៤-២-៣-១ យ៉ាងតឹងរ៉ឹង អាល្លឺម៉ង់បានព្យាយាមកាត់យកបាល់នៅតំបន់កណ្តាល ហើយបញ្ជូនកីឡាកររត់សម្រុកចូលតំបន់គ្រោះថ្នាក់ភ្លាមៗ។

​ចំណែកឯលោក Xavi Hernandez ដែលសម្លឹងរកការធានា តំណែងកំពូលតារាងក្នុងពូល បានរៀបចំក្រុមរបស់លោក ឱ្យគ្រប់គ្រងចង្វាក់ប្រកួតតាមរយៈការកាន់កាប់បាល់។ ដោយសារអវត្តមានកីឡាករសំខាន់ៗដូចជា Frenkie de Jong ក្រុមរហស្សនាមទឹកក្រូច (Oranje) បានកំណត់គោលដៅប្រើប្រាស់ខ្សែបម្រើការពារពីរនាក់ (Double pivot) ដើម្បីទាក់ទាញការដាក់សម្ពាធរបស់អាល្លឺម៉ង់ មុននឹងបញ្ជូនបាល់វែងទៅកាន់ Cody Gakpo និង Donyell Malen នៅតំបន់ស្លាប។ ទោះជាយ៉ាងណាក៏ដោយ ផែនការយុទ្ធសាស្ត្ររបស់ហូឡង់ខ្វះការគ្របដណ្ដប់ផ្នែកការពារដែលចាំបាច់ ដើម្បីទប់ទល់នឹងល្បឿន នៃការផ្លាស់ប្តូរទម្រង់វាយលុករបស់អាល្លឺម៉ង់ ដែលទីបំផុតបាននាំឱ្យមានការ ដួលរលំយ៉ាងធ្ងន់ធ្ងរនៅក្នុងវគ្គទីពីរ ខណៈដែលរចនាសម្ព័ន្ធក្រុមរបស់ពួកគេ ត្រូវបានបំបែកខ្ទេចខ្ទី ក្រោមការដាក់សម្ពាធជាបន្តបន្ទាប់។ អាល្លឺម៉ង់បានប្រើប្រាស់ទម្រង់លេង ៤-២-៣-១ យ៉ាងរលូន ដែលផ្តល់អាទិភាពទៅលើការលេងបញ្ឈរទៅមុខ (Verticality) និងការដាក់គំនាបកម្លាំងនៅតំបន់កណ្តាល។

ហូឡង់ក៏បានប្រើទម្រង់លេង ៤-២-៣-១ ដូចគ្នា ប៉ុន្តែការអនុវត្តមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។ ផែនការយុទ្ធសាស្ត្ររបស់លោក Xavi Hernandez បានពឹងផ្អែកលើ Denzel Dumfries ក្នុងការបើកលំហរនៅស្លាបស្តាំ ខណៈដែល Cody Gakpo បានរំកិលចូលក្នុងពីស្លាបឆ្វេង ដើម្បីដើរតួជាអ្នកបង្កើតឱកាសទីពីរ។ គោលបំណងគឺដើម្បីបង្កើតប្រព័ន្ធខ្សែបម្រើជាប្រអប់ (Box midfield) ដើម្បីឱ្យមានចំនួនកីឡាករច្រើនជាងប្រៀបលើ Pavlovic និងដៃគូរបស់គេ។

ទោះជាយ៉ាងណាក៏ដោយ ដោយគ្មានកីឡាករដែលមានសមត្ថភាពទប់ទល់នឹងការដាក់សម្ពាធខ្ពស់ដូចជា De Jong ហូឡង់ជួបការលំបាកយ៉ាងខ្លាំងក្នុងការបញ្ជូនបាល់ឡើងលើតាមតំបន់កណ្តាល។ កីឡាករ Joey Veerman ច្រើនតែត្រូវឯកោ និងត្រូវបានបង្ខំឱ្យបញ្ជូន បាល់កាត់ទទឹងទីលាន ដែលអនុញ្ញាតឱ្យអាល្លឺម៉ង់​ អាចរៀបចំប្រព័ន្ធការពាររបស់ពួកគេឡើងវិញបានយ៉ាងងាយស្រួលជានិច្ច។

ប្រែសម្រួល៖ គីរី

Most Popular

To Top